About Me

header ads

រដ្ឋបាលខេត្តកែប បាននិមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ប្រារព្វពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកំពស់ ៦ជាន់

កែបៈ នៅរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នេះរដ្ឋបាលខេត្តកែប បាននិមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ប្រារព្វពិធីបង្សុកូល  ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកំពស់ ៦ជាន់  ដែលបណ្តាលអោយមនុស្សស្លាប់ចំនួន ៣៦នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន ២៣នាក់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ែន  រិកសុី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក  ឯកឧត្ដម  លោកជំទាវ  សមាជិក  សមាជិកា  ក្រុមប្រឹក្សាខេត្ត   លោក  លោកស្រី  អភិបាលរង ខេត្ត  កងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស  សរុប ចំនួន ៥០០នាក់ ពិធីបង្សុុកូលនេះធ្វើនៅទីតាំងអគារបាក់រលំ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕