About Me

header ads

សុខ រិទ្ធ ឡើងសង្វៀននៅភូមាលើកទី១ ត្រូវប្រកួតបុកក្បាល

អ្នកប្រដាល់មកពីជាយដែន សុខ រិទ្ធ ត្រូវលោកគ្រូ ហ៊ុន ច័ន្ទរាជ ប្រូម៉ូតទ័រដ៏ល្បីនៅកម្ពុជានាំយកទៅប្រកួតនៅសង្វៀន WLC នៅប្រទេសភូមាដែលនេះជាលើកទី១សម្រាប់យុវជនរូបនេះ។ សុខ រិទ្ធ ធ្លាប់ប្រកួតជាច្រើនប្រកួតលើសង្វៀនគុនខ្មែរតាមបែបប្រដាល់សេរី ប៉ុន្តែគេមិនធ្លាប់ប្រកួតតាមបែបភូមាដោយអនុញ្ញាតឲ្យប្រើក្បាល និងប្រើដៃទទេដោយគ្មានហ្គង់ពាក់ការពារឡើយ។ យ៉ាងណាក៏ដោយ សុខ រិទ្ធ ធ្លាប់ឡើងសង្វៀននៅប្រទេសថៃឡើងរាប់ភ្លេចទៅហើយតាំងពីគេហាត់នៅជាយដែនជាមួយមិត្តរួមគ្រូកីឡាករ សុខ ធី ហៅកាកាម្ល៉េះ។ បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់នៅសង្វៀនស្រុកថៃ និងសង្វៀនក្នុងស្រុកនឹងត្រូវ សុខ រិទ្ធ យកទៅប្រើប្រាស់យ៉ាងអស់សមត្ថភាពនៅក្នុងប្រកួតដំបូងរបស់ខ្លួននាថ្ងៃទី៣១ ស្អែកនេះ។




សូមបញ្ជាក់ថា សុខ រិទ្ធ កូនសិស្សរបស់លោកគ្រូ សាន សាយ៉ាន់ ដែលមួយរយៈចុងក្រោយនេះសម្ងំហាត់នៅក្លិប Cambodia Top Team ដើម្បីត្រៀមប្រកួតនៅសង្វៀន WLC បានធ្វើដំណើរទៅដល់ប្រទេសភូមាហើយក្រោមការដឹកនាំផ្ទាល់ដោយលោកគ្រូ ហ៊ុន ច័ន្ទរាជ រួមទាំងគ្រូបង្វឹករបស់គេលោក សាន សាយ៉ាន់ ខណៈដែលកីឡាករ ឯម សុធី ក៏ត្រូវបានលោកគ្រូ ច័ន្ទរាជ នាំយកទៅអុកឡុកនៅសង្វៀននោះផងដែរ។ ដៃគូ សុខ រិទ្ធ ឈ្មោះ Samoing Luktupfat ដែលជាជើងខ្លាំងប្រចាំប្រទេសភូមាលើប្រភេទទម្ងន់ចន្លោះ ៥១ ទៅ ៥៤គីឡូក្រាម ចំណែកឯ ដៃគូ ឯម សុធី ឈ្មោះ TUN AUNG ប្រកួតក្នុងទម្ងន់ ៥៧-៦០គីឡូក្រាម។ កីឡាករកម្ពុជាទាំង២នេះនឹងប្រកួតលើសង្វៀន WLC កម្មវិធី Battlebone។