About Me

header ads

រថយន្តសាំយ៉ុងរត់ឈ្នួលបុកអ្នកជិះម៉ូតូគុបមូលរងរបួសបាក់ជើង២កំណាត់

ភ្នំពេញ៖រថយន្តឈ្នួលម៉ាកសាំយ៉ុង១គ្រឿងបានបើកបរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាគុបចង្កៀងមូល១គ្រឿងពេញទំហឹង ក្នុងពេលកំពុងបើកបរធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងស្តាំ២កំណាត់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ណេ វណ្ណៈ ភេទប្រុស អាយុ៥៦ឆ្នាំ រងបួសបាក់ជើងស្តាំ២កំណាត់ គាត់ជិះម៉ូតូម៉ាកហុងដាគុប មូលពណ៌ខៀវ អត់ស្លាកលេខ។រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6027 ជារថយន្តឈ្នួលបើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តឈ្នួលខាងលើ បើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរច្រាសទិសគ្នាពេញទំហឹង។ខណៈនោះបណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ជើងស្តាំជា២កំណាត់ ហើយម៉ូតូរងការខូចខាតរួញមួយកំណាត់មុខ ដោយឡែករថយន្តក៏រងការខូចខាតបែកកញ្ចក់មុខដែរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេក្រោយ ៕