About Me

header ads

ឯកឧត្ដម ឈួុរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធាន កិត្តិយសសាខាកាកបាទក្រហមកំពង់ឆ្នាំង នាំយកអំណោយ ជូនដល់គ្រួុសារសព ស្លាប់ទាំងម្តាយ ទាំងកូន នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង : ព្រឹកថ្ងៃទី 03 ខែមករា ឆ្នាំ 2020 នេះឯកឧត្ដម ឈួុរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខា កាកបាទក្រហមកំពង់ឆ្នាំង នាំយកអំណោយជូន ដល់គ្រួុសារ សព ស្លាប់ទាំងម្តាយ ទាំងកូននៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្នុងឱកាសនោះដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានសំដែងនូវការ ក្តុកក្តួុលយ៉ាងក្រៃលែងនិងសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួុសារដែលបានបាត់បង់នូវកូន និងចៅដែលជាទីស្រឡាញ់ ក៍ដូចជាបាត់បងនូវ់សមាជិក របស់គ្រួុសារទៀតផង។ ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថាដើម្បីកុំអោយកើត មានការស្លាប់ បែបនេះតទៅទៀត សូមបងប្អូនប្រជាពលរដ្ធ ទាំងអស់ដែលមានជម្ងឺ ឫការសម្រាលកូនត្រូវបញ្ជូនទៅ មន្ទីពេទ្យរដ្ឋទើបមានសុវត្ថិភាព ។

ចំពោះអំណោយរបស់សាខាកាកក្រហមខេត្តយកមកចែកជូនដល់គ្រួុសារក្នុងពេលនេះមាន អង្ករ 04 បូស្ន៊ី 100 គីឡូក្រាម មីម៉ាម៉ា 02 កេះ ត្រីខ 02 យួុរ ទឹកសុទ្ធ 02 កេះ ទឹកក្រូច 02 កេះ និងថវិកា 1.200.000 រៀល ផងដែរ ៕