About Me

header ads

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឆ្មក់បង្ក្រាបអ្នកចែកចាយគ្រឿងញៀនម្នាក់

ភ្នំពេញ..ជនសង្ស័យម្នាក់ខណះកំពុងអង្គុយលក់ថ្នាំញៀនតាមដងផ្លូវដូចអង្គុយលក់បន្លែសាច់ដោយមិនញញេីតនគរបាលតែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២២ខែមករាឆ្នាំ២០២០ឋិតនៅតាមបណ្ដោយផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះរស់ ចាន់សុភ័ក្រ អាយុ ៣១ ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរសារធាតុញៀនខុសច្បាប់។

បើតាមសម្ដីលោកឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុលោកបានដាក់កម្លាំងប៉ុស្តិ៍នគរបាលដើម្បីចេញល្បាតពួនស្ទាក់នៅភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសកុំកើតមានឡើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យឈរនៅតាមផ្លូវរងចាំម៉ូយមកយកថ្នាំសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួនឆែកឆេរស្រាប់តែរកឃើញថ្នាំញៀន ១០កញ្ចប់តូចជាប់នឹងខ្លួនរួចក៏បានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានជួញដូរថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន ១១កញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕