About Me

header ads

រថយន្តពាក់ស្លាកលេខ ខ.ម បើកចេញមិនប្រយ័ត្នជ្រុលទៅបុកឡាន១គ្រឿងទៀត

ខេត្តមណ្ឌលគិរី ៖ រថយន្តពាក់ស្លាកលេខ ខ.ម មួយគ្រឿងត្រូវបានគេរាយការណ៏ថា បើកបរចេញពីផ្ទះលក់ត្រីមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យមានការខូចខាត ដែលហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង០៨:១៥នាទីព្រឹក ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៩ ចំណុចមុខផ្ទះយាយធើម នៅផ្លូវ៧៦ ក្នុងភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តទិសដៅរថយន្តមួយជិះផ្លូវត្រង់ នឹងរថយន្តមួយគ្រឿងទៀតចេញពីផ្ទះមិនបានមើលផ្លូវឲ្យសព្វប្រាកដថាមានសុវត្ថិភាព បែរជាជិះរថយន្តបត់ត្រលប់ក្រោយស្របពេលមានរថយន្តផ្សេងកំពុងធ្វើដំណើរផ្លូវត្រង់ ដល់ចំនុចកើតហេតុក៏បុកពេញទំហឹងតែម្តង។

សមត្ថកិច្ចបន្តថា អ្នកបើកបរថរយន្តឈ្មោះ លាង ស៊ុនដានិត្យ ភេទប្រុសអាយុ៤៧ ឆ្នាំជនជាតិខ្មែរមុខរបរប៉េអឹមខេត្ត រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ម្ចាស់មិនមានរងរបួស រថយន្តម៉ាកហ៊ីលុច្ស ពណ៍ ត្រេអ៊ី ស្លាកលេខខេមរភូមិន្ទ09.2.5445។ម្ចាស់រថយន្តម្នាក់ទៀតឈ្មោះ ផាន សុភា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួស រថយន្តម៉ាក morning ពណ៍ទឹកប្រាក់ស្លាកលេខមណ្ឌលគិរី2A.4546។

បច្ចុប្បន្នមធ្យោបាយទាំងពីរត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់។តែប្រភពនៅកន្លែងកើតហេតុដែលបានឃើញករណីខាងលើបាននិយាយថា ក្នុងហេតុការនេះបើទោះជាម្ចាស់រថយន្ត ខ.ម ហាក់មានកំហុសច្រើនជាងរថយន្តធុនតូច តែម្ចាស់រថយន្ត ខ.ម នេះហាក់គ្មានភាពទទួលខុសត្រូវ ដោយបានអះអាងថា ចង់ប្តឹងដល់តុលាការក៏បានមិនខ្លាចទេ។តែនេះគ្រាន់ជាការលើកឡើងក្រៅផ្លូវនៅទីតាំងកើតហេតុប៉ុនណោះ។

ក្នុងករណីនេះលោកអធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងយ៉ាងខ្លីថា រង់ចាំឲ្យភាគីទាំងសងខាងស្ងប់អារម្មណ៏បន្តិចសិន ទើបជំនាញហៅមកដោះស្រាយ ព្រោះពេលនេះម្នាក់ៗពិបាកនិយាយគ្នា៕