About Me

header ads

ជាងឡានពីរនាក់បានយកឡានភ្ញៀវបើកទៅបុកបង្គោលភ្លើងថ្មបណ្ដាលឱ្យខូចខាត យ៉ាងដំណំ

ភ្នំពេញ : យុវជន ២នាក់ជាជាងជួសជុលរថយន្តបានយករថយន្តភ្ញៀវដែលយកមកជួសជុលនៅយានដ្ឋាន យកទៅបើកក្នុងគោបំណងទៅទិញអីញ៉ាំតែដោយសារបើកលឿនពេក ដល់ផ្លូវបត់បួងចង្កូតមិនទាន់ ក៏ឡើងលើចិញ្ចើមផ្លូវ ជ្រុលទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឱ្យទ្រេតនិងខូចខាតរថយន្ត កាលពីវេលាម៉ោង ១១និង ២០ នាទីយប់ថ្ងៃទីព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២០ត្រង់ចំណុចមុខ ភោជនីយដ្ឋាន វីចិត្រ៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១កែងនឹងផ្លូវ ២៨គ្រួសារ នៅក្នុងសង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ជាងឡានទាំងពីរនាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមសម្ដីយុវជនទាំងពីរនាក់ជាជាង ជួសជុលរថយន្តបានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់ទាំងអ្នកបានយករថយន្តម៉ាក ព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BE.2489បើកតាមបណ្ដោយផ្លូវ២៨គ្រួសារទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ផ្លូវបត់ស្ដាប់បត់ឆ្វេងតែបួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវបុកនឹងបង្គោលភ្លើងថ្ម បណ្ដាលឱ្យទ្រេតអស់ ១ដើម រថយន្តខូចខាតផ្នែកខាងមុខកំពិតយ៉ាងដំណាំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕