About Me

header ads

មេក្លោងជួញដូរថ្នាំញៀនឆ្លងខេត្តម្នាក់មកអស់លក្ខជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនិងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខ(មជ្ឈមណ្ឌល ខេតថល) តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ពឹង គឹងហ័ង ភេទប្រុស អាយុ ៣០ ឆ្នាំជាង មុខរបរជាកសិករ ស្នាក់នៅភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅតាមបណ្តោយផ្លូវ១៩៨៦ក៏បានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូធំម៉ាក kawasaki មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1CA-4454ធ្វើដំណើរទិសដៅពីកើតមកលិចដោយកម្លាំងមានការសង្ស័យក៏បានជិះម៉ូតូដេញតាមមកដល់ចំណុចកើតហេតុខាងលើកម្លាំងនគរបាលបានជនសង្ស័យឈប់រួចចាប់ឆែកឆេរនៅនឹងខ្លួនជនសង្ស័យក៏ប្រទះឃើញថ្នាំញៀនដាក់នៅក្នុងកាបូបស្ពាយ១កញ្ចប់ធំត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្មោះនិងធ្វើការឃាត់ខ្លួនតែម្ដង។

បើតាមចម្លើយជនសង្ស័យបានប្រាប់ឲ្យដឹងថាថ្នាំញៀនមួយកញ្ចប់ធំនេះត្រូវបានបុរសម្នាក់នៅឯស្រុកកំណើតប្រើរូបគេឲ្យយកទៅឲ្យម៉ូយនៅម្តុំផ្សារហុយក្រុងភ្នំពេញមិនទាន់ដល់ផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្តនិងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមទៀតដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕