About Me

header ads

ស្ត្រីម្នាក់បានរងរបួសកំពង់លាងនិងបញ្ចូលខ្យល់ម៉ូតូស្រាប់តែផ្ទុះបំពង់ខ្យល់

កំពង់ឆ្នាំង: ស្ត្រីម្នាក់បានរងរបួសនៅពេលដែលកំពង់លាងម៉ូតូហើយម្ចាស់បញ្ឆេះម៉ាស៊ីបញ្ចូលខ្យល់ទៅធុងផ្ទុកខ្យល់បណ្តាលអោយផ្ទុះតែម្តង ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរីខេត្តកំពង់ឆ្នាំងកើតមានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ ១គ្រឿង បានបណ្តាលអោយស្ត្រីម្នាក់រងរបួស ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាស្ត្រីដែលរងរបួសខាងលើនេះមានឈ្មោះ  មាន គឹមអ៊ន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំស្រុកកើតហេតុខាងលើបានរងរបួសត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ 
សមត្ថកិច្ចបានអោយដឹងទៀតថាហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះ  គឺកេីតឡេីងនៅពេលជនរងគ្រោះកំពុងលាងម៉ូតូ  និងបញ្ចូលខ្យល់ទៅបំពង់ខ្យល់ ស្រាប់តែផ្ទុះបំពង់ខ្យល់នោះតែម្តង។ 
សមត្ថកិច្ចនគបាលមូលដ្ឋានបានដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងបន្ថែមទៀតថាក្រោយការពិនិត្យឃើញថាឧបករណ៍បំពង់ខ្យល់ដែលសម្រាប់ផនទុកខ្យល់លាងម៉ូតូមានសភាពចាស់នៅពេលដែលកំពង់លាងម៉ូតូបណ្តើរបញ្ចូលខ្យល់បណ្តើរបណ្តាលអោយផ្ទុះនៅពេលខ្យល់ពេញ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរខេត្តកំពង់ឆ្នាំងផងដែរ ៕