About Me

header ads

ទំនាស់រវាងអ្នកជិះម៉ូតូនិងអ្នកបើករថយន្តតាក់សុីគប់ដុំថ្មចូលក្នុងរថយន្តត្រូវស្រ្តីម្នាក់របួសបែកក្បាល

ភ្នំពេញ៖ មានទំនាស់គ្នាមួយបានកើតឡើងរវាងបុរសម្នាក់ ដែលសង្ស័យថាជាអ្នករត់ម៉ូតូឌុបដែលជិះម៉ូតូជ្រែស្ទលរតែត្រូវរថយន្តបុក រហូតដល់អ្នកបើករថយន្តខឹងបានស្ដីឲ្យក៏ត្រូវអ្នកជិះម៉ូតូជិះម៉ូតូដេញតាមយកដុំថ្មគប់បណ្ដាលឲ្យបែកកញ្ចក់ត្រូវស្រ្តីម្នាក់ដែលជាភ្ញៀវធ្វើដំណើរតាមរថយន្តតាក់ សុី១គ្រឿងបានរងរបួសបែកក្បាលយ៉ាងដំណំរួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះបានកើតឡើងកាល ពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចជិតភ្លើងស្តុបតាមមហាវិថីសហព័ន្ធរុស្សុី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូម៉ាកសេ១០០កូរ៉េមិនចាំស្លាកលេខ១គ្រឿងដែលសង្ស័យថាជាអ្នករត់ម៉ូតូឌុបនិងបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ចំណែកស្រ្តីរងគ្រោះក៏មិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែរបានរងរបួសបែកក្បលយ៉ាងដំណំ និងត្រូវបានម៉ូតូកង់បីដឹកយកទៅសង្រ្គោះបន្ទាន់។គាត់ជិះរថយន្តតាក់សុី១គ្រឿងម៉ាកហាយឡែនឌ័រពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2I-1044 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ជាអ្នករត់តាក់សុី ហើយត្រូវជនសង្ស័យគប់បែកកញ្ចក់ចំហៀងខាងឆ្វេង។

តាមប្រភពព័ត៌មានបាននិយាយថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះរថយន្តតាក់សុីនោះធ្វើដំណើរចេញពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញ លុះពេលជិតដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យជិះម៉ូតូក្នុងល្បឿនលឿជ្រែពីមុខរថយន្ត។ខណៈឃើញការជិះព្រហើនមនខ្លាចស្លាប់បែបនេះទើបបុរសអ្នកបើកបររថយន្តតាក់សុីស្រែកស្ដីឲ្យថា«ម៉េចបានជិះម៉ូតូអត់មើលឡានអញ្ចឹង ?» ភ្លាមៗនោះក៏មានការទាក់ពាក្យសម្ដីគ្នាកើតឡើង។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយរួចយកដុំថ្មគប់ទៅលើរថយន្តបណ្ដាលឲ្យបែកកញ្ចក់ខាងឆ្វេងបាំងខាងក្រោយចូលក្នុងរថយន្តត្រូវក្បាលស្រ្តីរងគ្រោះរងរបួស ហើយជននោះបានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង៕