About Me

header ads

មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានត្រៀមរួចរាល់ហើយដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលមានការឆ្លងនៅមេរោគកូរ៉ូណា

កំពង់ឆ្នាំង: មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានត្រៀមរួចហើយដើម្បីធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះដែលមានការឆ្លងនៅមេរោគកាចសាហាវកំពង់រាតត្បាតនៅក្នុងតំបន់អាស៊ី។ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត លឹម លៀងងួន បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ពាក់ពន្ធ័និងជម្ងឺឆ្លងដែលកុំពង់រាតត្បាតនៅក្នុងតំបន់អាស៊ីនេះខាងមន្ទីរបានធ្វើការអប់រំនិងផ្សព្វផ្សាយទៅដល់មណ្ឌល់សុខភាពនិងមន្ទីរពេទ្យដោយធ្វើយ៉ាងណាមានការប្រុងប្រយត្ន័តាមដានជាប្រចាំបើមានការកើតនៅមេរោគប្រភេទ កូរ៉ូណា នេះភ្លាមៗសូមបញ្ជូនបន្ទាន់មកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។​ ប្រធានមន្រទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំលោក វិជ្ជបណ្ឌិត ទុំ សម្បត្តិ  បានអោយដឹងនៅថ្ងៃនេះផងដែរថាសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងលោកបានត្រៀមរួចរាល់ហើយនៅបន្ទប់សម្រាប់ស្នាក់នៅនិងក្រុមគ្រួពេទ្យជំនាញដើម្បីព្យាបាល។ ក្នុងនោះប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការសង្សយ័លើបញ្ហា ក្អកខ្លាំង ក្តៅខ្លួន ហៀសំបោសូមបងប្អូនមេត្តារុះរាន់មកកាន់មន្ទីរពេទ្យដើម្បីពិនិត្យតាមដាននិងព្យាបាល ពិសេសការធ្វើអនាមយ័នៅតាមលំនៅឋាន លៀងដៃនិងសារប៊ូរៀងរាល់ពេល។​ លោកបានបញ្ជាក់បន្ថែមទៀតថាមកដល់ពេលនេះនៅក្នុងមន្ទីរពេទ្យខេត្តនៅមិនទាន់ទទួលបានអ្នកដែលមានផ្ទុកមេរោគ កូរ៉ូណា នៅឡើយទេប៉ុន្តែមន្ទីរពេទ្យបានត្រៀមរួចរាល់ហើយដើម្បីធ្វើការសង្គ្រោះងដែរ ។ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក៍ដូចទីសារធារ ដោយសុក្ខារិនណះកូនសិស្សត្រូវគេមើលឃើញថាបានពាក់ម៉ាស់ការពារសឹងគ្រប់គ្នាដើម្បីបង្កាការពារនៃការរីគរាលដាលនៃជម្ងឺថ្មី កូរ៉ូណាផងដែរ៕