About Me

header ads

មន្ត្រីជំនាញ រួមនិងអាជ្ញាធរខេត្ត មានការព្រួយបារម្ភ ចំពោះសំណង់ចាស់ទ្រុឌទ្រោមដែលមានអាយុកាល៨៩ ឆ្នាំបន្សល់ទុកតាំងពីជំនាន់បារាំងមកទល់សព្វថ្ងៃនេះ

កំពង់ឆ្នាំង: សំណង់អគារ អាយុកាល ៨៩ឆ្នាំ បន្សល់ទុកតាំងពីជំនាន់បារាំង ត្រូវបានស្ថាប័ន ក្រសួងពាក់ពន្ធ័និង អាជ្ញាធរខេត្ត និងមន្ត្រីជំនាញផ្នែកសំណង់ កំពុងធ្វើការត្រួតពិនិត្យនិងជំរុញអោយប្រជាពលរដ្ឋចាកចេញ ដោយសារហេតុផល ខ្លាចមានការបាក់រលំសង្កត់បណ្តាលអោយមានមនុស្សស្លាប់និងរបួសនៅពេលណាមួយខណះដែលអាគាសំណង់១៣ល្វែងនេះមានសភាពកាន់តែទ្រុឌទ្រោមណាស់ហើយដែលស្ថិតនៅក្នុង ចំណុចផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ស្ថានភាពអាគាចាស់ទ្រុឌទ្រោមខាងលើនេះបានបញ្ជារអោយមន្ត្រីជំនាញផ្នែកសំណង់ចុះធ្វើការត្រួតពិនិត្យបន្ទាន់ដើម្បីជៀសវៀងហេតុការណ៏ណាមួយបានកើតឡើងដែលបង្កអោយមានមនុស្សស្លាប់និងរបួស ។
ការត្រួតពិនិត្យអាគាសំណង់ចាស់ទ្រុឌទ្រោមដឹកនាំដោយទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ លោក ហ៊ុយ ណារ៉ា និងលោក ម៉ម សុផាន់ណា រួមនិងសហការីប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ខេត្តលោក លី សុភា អាជ្ញាធរខេត្ត ក្រុង សង្កាត់ចូលរួមផងដែរ ។
ការចុះធ្វើការត្រួតពិនិត្យសំណង់អាគាចាស់ទ្រុឌទ្រោមនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០នេះ  ដើម្បីពិនិត្យមើលសំណង់ទាំង១៣ល្វែងនេះមានស្ថានភាពបែបណាខណះដែលប្រជាពលរដ្ឋនៅតែបន្តធ្វើការរសនៅ ។




ផ្អែកតាមការបញ្ជាក់របស់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ខេត្តបានអោយដឹងនៅថ្ងៃនេះថា សំណង់ផ្ទះ ១៣ ល្វែងខាងលើនេះដែលស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង មានសភាពចាស់ទ្រោមខ្លាំងនិង មិនមានគុណភាព ដែលមិនអាចបន្តការប្រើប្រាស់បានទៀតនិងអាចកើតមាននូវហានិភ័យខ្ពស់ក្នុងការស្នាក់នៅទាំងយប់និងថ្ងៃផងដែរ ។ លោកបានអោយដឹងទៀតថាការចុះធ្វើការត្រួតពិនិត្យនៅថ្ងៃនេះគឺគ្រាន់តែជំនាញយកស្លាកស្នាមទៅធ្វើការពិនិត្យនៅក្រសួងតែជាលទ្ធផលយ៉ាងណាៗនោះមិនអាចដឹងនៅពេលនេះឡើយ ។​ សូមបញ្ជាក់ផងដែរថាកន្លងមករដ្ឋបាលក្រុងកំពង់ឆ្នាំង ធ្លាប់បានជម្រាបជូនដំណឹង ទៅដល់ប្រជាពលរដ្ឋដែលរស់នៅលើសំណង់អាគារទាំង១៣ល្វែង ដែលមានប្រជាពលរដ្ឋស្នាក់នៅចំនួន ១២គ្រួសារ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុណាមួយដោយការរលំសំណង់ ដែលកំពុងស្នាក់នៅ ត្រូវតែចាកចេញដែលបានកំណត់នៅថ្ងៃ ២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះជាកំហិត និងមិនអនុញ្ញាតបន្តការស្នាក់នៅដាច់ខាត មិនត្រូវដេក មិនត្រូវចូលជ្រក ឬឈប់សម្រាក និងផ្អាកការធ្វើអាជីវកម្មលក់ដូរ ទោះយប់ឬក៏ថ្ងៃផងដែរ ។
ក្នុងនោះរាល់ម្ចាស់សំណង់ទាំងអស់មានសិទ្ធិរក្សាគ្រប់គ្រងមើលថែផ្ទះរបស់ខ្លួនរៀងៗខ្លួន រងចាំរដ្ឋបាលក្រុងរៀបចំនីតិវិធីទៅគណកម្មការសារពើភណ្ឌខេត្ត៕