About Me

header ads

ចូលឆ្នាំថ្មី២០២០ ភ្លាម តារាសម្តែង កញ្ញា ម៉ានីកា ចុះកុងត្រាទទួលថតរឿងថ្មីភ្លែត

តារាសម្តែងស្រីរូបស្អាត កញ្ញា នៅ ម៉ានីកា បច្ចុប្បន្ននេះទទួលបានការចាប់អារម្មណ៍ នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង ភ្លើងគំនុំ ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ កញ្ញា ទទួលបានការសរសើរពីប្រិយមិត្តតាមរយៈការសម្តែងជាតួអង្គកាចឆ្នាសរបស់នាង នៅក្នុងខ្សែភាពយន្តនេះ។  ឈានចូលឆ្នាំថ្មី២០២០ នេះភ្លាម កញ្ញា នៅ ម៉ានីកា បានបង្ហើបប្រាប់ថានាងពិតជាមានភាពមមាញឹកជាមួយនឹងការងារសិល្បៈ ហើយខណៈនេះនាងក៏ទើបតែបានបន្តចុះកុងត្រាក្នុងការថតខ្សែភាពយន្តភាគថ្មីប្រចាំស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ជាថ្មីម្តងទៀត។ នាងបានបន្តថាពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមានវត្តមានសម្តែង និងធ្វើការជាមួយក្រុមការងារស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តាមរយៈការថតខ្សែភាពយន្តភាគជាច្រើនរឿងកន្លងមក។ ដូច្នេះប្រិយមិត្តទស្សនិកជនកុំភ្លេចជួយគាំទ្រ ទស្សនាការសម្តែងដ៏ប៉ិនប្រសព្វរបស់នាង នៅក្នុងខ្សែភាពយន្តភាគខ្មែរបែបសង្គ្រាមស្នេហារឿង ភ្លើងគំនុំ នៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ វេលាម៉ោង ៧ ដល់ម៉ោង ៨ និង១៥ យប់ និងខ្សែភាពយន្តភាគថ្មីរបស់នាងដែលនឹងបង្ហាញមុខមាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ។