About Me

header ads

ជនជាតិថៃកាប់ខ្មែរនៅលើទឹកដីខ្មែរជាប់ព្រំដែនកម្ពុជាថៃ

ខេត្តប៉ៃលិន ៖ មានករណីការប្រើអំពើហិង្សា ដោយចេតនាមួយ ដោយមានស្ថានទំងន់ទោស បណ្តាលឱ្យរងរបួសស្នាមទាំងសងខាង   ហើយត្រូវនគរបាលចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ ថ្ងៃអាទិត្យ ០២កើត ខែមាឃ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦  ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចហាង (Seven Top) ក្នុងភូមិផ្សារព្រំជើង ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​។

ប្រភពព័ត៍មានពីនគរ បាលបានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ វ៉ាន់ឆៃ កុរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ដោយជនសង្ស័យរូបនេះ បានយកកាំបិតប៉័ងតោ កាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចំក្បាល ផ្នែកខាងក្រោយហូរឈាមជោកខ្លួន ។

ចំណែកជនរងគ្រោះ មាន ឈ្មោះ ម៉ាត់ រូស័ក្ក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែអីុស្លាម រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពបន្តទៀតថា មូលហេតុគឺដោយសារ ទំនាស់ពាក្យសម្តីពេលផឹកស៊ីស្រវឹង  ប្រកែកគ្នាទៅវិញទៅមក ។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យ  ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕