About Me

header ads

ប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យចុះឃាត់ខ្លួនជនជាតិវៀតណាម០៤នាក់លួចឆ្លងដែនខុសច្បាប់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖នៅថ្ងៃទី២ខែមករាឆ្នាំ២០២០នៅវេលាម៉ោង១១និង៣០នាទីយប់កម្លាំងល្បាតចល័ត  របស់អធិការដ្ឋាននគរបាលស្រុកបានសហការជាមួយប៉ុស្តិ៏នគបាលរដ្ឋបាលឃុំមនោរម្យនិងកម្លាំងប្រជាការពារបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៤នាក់បានលួចឆ្លងដែនដោយខុសច្បាប់តាមច្រកព្រុំដែនក្បែរច្រករបៀងមនោរម្យឃុំមនោរម្យស្រុកស្វាយទាប។

បើតាមសមត្ថកិច្ចឲ្យដឹងថា ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់សួរពួកគេឆ្លើយថាជាជនជាតិវៀតណាមទើបធ្វើការឃាត់ខ្លួនទាំង០៤នាក់តែម្តង។

១.ឈ្មោះត្រឹងយឹងយិនភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររស់នៅភូមិភឿកតីឃុំឡុងភឿកស្រុកបេនកូវខេត្តតៃនិញប្រទេសវៀតណាម។
២.ឈ្មោះង្វៀង ថាន់ទឹងភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មកររស់នៅភូមិភឿកវ៉ាឃុំមុំថាបេស្រុកចូវថានខេត្តតៃនិញ។
៣.ឈ្មោះង្វៀងហាយថាន់ភេទប្រុសអាយុ២១ ឆ្នាំមុខរបរកម្មកររស់នៅភូមិភឿកតីឃុំឡុងភឿកស្រុកបេនកូវ ខេត្តតៃនិញ។
៤ .ឈ្មោះតាយយាំទៀងភេទប្រុសអាយុ៣២ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិភឿកតីឃុំឡុងភឿកស្រុកបេនកូវខេត្តតៃនិញ។

ប្រភពដ៏ដែលបន្តទៀតថាក្រោយពីការឃាត់ខ្លួនជនជាតិវៀតណាមទាំង០៤នាក់សមត្ថកិច្ចយើងបានធ្វើការដកហូតសម្ភារៈបណ្ដោះអាសន្នរួមមាន៖១.ម៉ូតូចំនួន០២គ្រឿង។
២. អត្តសញ្ញាណបណ្ណ ជនជាតិវៀតណាមចំនួន០២សន្លឹក។៣.បណ្ណបើកបរចំនួន០២សន្លឹក
៤.ប្រាក់វៀតណាមចំនួន៣,៧០០,០០០ ដុង(បីលានប្រាំពីសែនដុង)។បន្ទាប់ពីឃាត់ខ្លួនសាកសួររួចបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមនីតិវិធី៕