About Me

header ads

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យ២ពាក់ព័ន្ធនិងគ្រឿងញៀនទៅតុលាការ!

ស្ទឹងត្រែងៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងការ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងការរក្សាទុកគ្រឿងញៀនចំនួន៩កញ្ចប់តូច ទៅតុលាការចាត់ការបន្តកាលពីថ្ងៃ២០ខែមករាឆ្នាំ២០២០នេះ។
មន្រ្តីនគរបាលគ្រឿងញៀនខេត្តស្ទឹងត្រែងបានប្រាប់អោយដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានធ្វើឡើងក្រោមកិច្ចសហការ រវាង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៩កញ្ជប់តូចកាលពីថ្ងៃទី១៨មករា២០២០ស្ថិតនៅចំណុចភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងដើម្បីមកធ្វើការសាកសួរនិងកសាងនិតិវិធី។
លោកថាជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះជៀម ម៉េងលី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកសិករ រស់នៅភូមិ ឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ទី២ ឈ្មោះ សឿន រតនៈ ភេទប្រុសអាយុ២៦ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំអាង  ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួននិងដកហូតវត្ថុតាងគ្រឿងញៀនចំនួន៩កញ្ជប់តូច កម្លាំងសមត្ថកិច្ចបានធ្វើតេស្តទៅលើគ្រឿងញៀនរកឃើញថាជាប្រភេទមេតំហ្វេតាមីន ក្រាមពណ៏សថា្លមានទំងន់២.៣៩ក្រាម ក្រោយដកសំណាកចេញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាររួចហើយផងដែរដើម្បីចាត់ការតាមនិតិវិធីច្បាប់។ឡុងកាន់សំនៀង