About Me

header ads

រដ្ឋបាលខេត្តកោះកុងចេញលិខឹតផ្អាកសកម្មភាពចរាចរណ៍រថយន្តដឹកជញ្ជូន

កោះកុង ÷ រដ្ឋបាលខេត្តកោះកុង បានជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តផ្អាកសកម្មភាព ចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ និងរថយន្តធុនធ្ងន់គ្រប់ប្រភេទដែល ធ្វើចរាចរណ៍លើកំ ណាត់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង ។​

ផ្អាករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដោយខេត្តកោះកុងនិងមានព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅខេត្តជាប់តំបន់ធ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ ។
ដំណាក់កាលទី១ ការប្រណាំងកង់ចាប់ផ្ដើមនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ដែលចាប់ផ្តើមចេញដំ ណើរពីរង្វង់មូលវិថី សាយ ភូថង តាមផ្លូវជាតិលេខ៤៨ ឆ្ពោះមកក្រុងខេមរភូមិន្ទ រួចបញ្ចប់នៅបរិវេណសួនច្បារមុខសាលាខេត្ត ។

ដំណាក់កាលទី២ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមចេញដំណើរពីរង្វង់មូលវិថី សាយ ភូថង តាមផ្លូវជាតិលេខ៤៨ ឆ្លងកាត់ផ្លូវបំបែកស្រុកស្រែអំបិល ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំបូកគោ ខេត្តកំពត ។ហើយការប្រណាំងកង់នេះមាន១៥ប្រទេស រួមទាំងកម្ពុជាផងដែរ ៕