About Me

header ads

បុរសទំនងជាមន្ត្រីយោធាម្នាក់ បានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វា ប៉ង់សម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានប្រជានេសាតជួយសង្គ្រោះទាន់នខណ្ឌដូនពេញ

ភ្នំពេញ ៖ បុរសទំនងជាមន្ត្រីយោធាម្នាក់មិនដឹងថាមានវិបត្តិអ្វីបានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វាចុះក្នុងទន្លេ ប៉ង់សម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានប្រជានេសាតខ្មែរឥស្លាម ជួយសង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះបនាកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០   ស្ថិតនៅចំណុចស្ពានមិត្តភាពកម្ពុជា_ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលលោតទឹកទន្លេប៉ង់សម្លាប់ខ្លួនមានឈ្មោះ ជា មករា មានអាយុ ៣៥ឆ្នាំ និងទនងជាមន្ត្រីយោធា។ មូលហេតុសង្ស័យចាញ់ល្បែង និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារអស់ជាច្រើនផងដែរ ។

ប្រភពដដែលបន្តថា បុរសខាងលើបានជិះម៉ូតូឌុបក្នុងទិសដៅពីលិចទៅកើត មកដល់លើស្ពានជ្រោយចង្វា ក៏ស្រាប់តែស្ទុះចុះពីលើម៉ូតូលោតចូលក្នុងទឹកទន្លេតែម្តង ។ បន្ទាប់ពីបុរសខាងលើបានលោតរួចប្រជានេសាតខ្មែរឥស្លាមដែលនៅក្រោមស្ពានបានឃើញក៏ចេញទូកទៅជួយសង្គ្រោះភ្លាមៗ និងបាននាំយកទៅគោលដៅក្រោមស្ពានទី៣ ដើម្បីធ្វើការសួរនាំ ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកត្រលប់ទៅផ្ទះវិញ ៕