About Me

header ads

បុរសជនជាតិស្បែកខ្មៅម្នាក់បែកថ្នាំដើរស្រាត មិនដឹងជាមកពីណា

ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ចង និងវាយខ្មៅដៃទងពីរ ខណះដែលរូបគេមានអាការះបែកថ្នាំយ៉ាងខ្លាំងដើរស្រាតននលគោបង្ករការអុកឡុកចូលទៅវាយបំផ្លាញកញ្ចក់ទ្វារ បង្អួច ម៉ាស៊ីនកុំព្យូរទ័រ ក្នុងក្រុមហ៊ុនលក់ ជី ថ្មាំ កសិកម្ម ឈ្មោះ អង្គរហ្គ្រីន បណ្តាលអោយរងការខូចខាតអស់ជាច្រើននោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុចក្រុមហ៊ុន អង្គរហ្គ្រីន ផ្លូវបេតុង ស្ថិនក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិស្បែកខ្មៅម្នាក់ខាងលើ ដោយមិនមានអ្នកណាម្នាក់បានដឹងថា ជាជនជាតិអ្វីឡើយ និងដើរមកពីទីណាឡើយ មានអាការ:បែកថ្នាំយ៉ាងខ្លាំងបានដើរស្រាតខ្លួនននលគកស្រែកឡូឡា ស្កាដៃស្កាជើតាមផ្លូវ។លុះមកដល់ចំណុចខាងលើ ក៏បានដើរចូលខាងក្នុងក្រុមហ៊ុន អង្គរហ្គ្រីន ដែលជាក្រុមហ៊ុនលក់ជី និង ថ្នាំ កសកម្ម ដោយបានយកដងកឺទៅវាយបំបែកកញ្ចក់ ទ្វារ បង្អួច និងវាយម៉ាស៊ីនកុំព្យូទ័រ បែកអស់ចំនួន ២គ្រឿង រួមទាំងរបស់របរប្រើប្រាស់មួយចំនួនរងការខូចខាតយ៉ាងច្រើន និងបង្ករការភ័យខ្លាចទៅដល់ក្រុមបុគ្គលិកស្រីៗដែលកំពុងតែធ្វើការផងដែរ។

ភ្លាមនោះក៏បង្ករការភ្ញាក់ផ្អើលអៅដល់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចទៅដល់ក្រុមហ៊ុនកើតហេតុ នាំគ្នាចាប់បុរសជនជាតិស្បែកខ្មៅបង្ករចងដៃ ចងជើង និងបាយខុនយកមក និងបញ្ជូនទៅអោយខាងនគរបាលគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីជាបន្តទៅទៀត ។