About Me

header ads

តារាចម្រៀង សួស វីសា និងលោក ថមមី មានបំណងយកកូននៅក្នុងឆ្នាំ២០២០ នេះ

ក្រោយពីការបើកហាងថ្មីចំណាយអស់ តម្លៃ ជាង ១០ ម៉ឺន ដុល្លា  និងទទួល បានភាពជោគជ័យក្នុងវិស័្សយសិល្បៈ ពេល នេះ គូ ភរិយា ថ្មោងថ្មីលោកថមមីនិង អ្នកនាងសួស វីហ្សា  បានដឹកដៃគ្នាទៅដើរ កម្សាន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាដំណើរកម្សាន្តស្វែងរកសមាជិកបន្ថែមក្នុងគ្រូសារ​។ តាមរយៈ លោកថមមី និងអ្នកនាងសួស វីហ្សា បានបញ្ជាក់ថាក្រោយពិភាគ្សាជាមួយវេជ្ជបណ្ឌិត ឃើញថាពេលវេលាសមរម្យហើយពេលនេះ អ្នកទាំងពីរបានសម្រេច ចិត្តយកកូនហើយ។ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសបារំាងលើកនេះ ជាពេលវេលាដ៏ផ្អែមល្អែមមួយរបស់អ្នកទាំងពីរ ដែលមានបំណងចង់យកកូននៅក្នុងឆ្នាំ២០២០ នេះតែម្តង។ សម្រាប់អ្នកនាង សួស វីសា នាងនិយាយទាំងអឹមអៀនថា រូបនាងចង់បានកូនភ្លោះ ម្នាក់ឈ្មោះចននី និងម្នាក់ទៀតឈ្មោះ ជេននី។ គួររម្លឹកថា តារាចម្រៀង សួស វីហ្សា និងតារាសម្ដែង ថមមី   បានចូលរោងជ័យហើយកាលពីថ្ងៃ ទី២៩​ខែវិច្ឆិកា​ ឆ្នាំ ២០១៩   ក្រោមការដឹងលឺរបស់មេបាទាំងសងខាង និងភ្ញៀវកិត្តិយស រួមទាំងតារាល្បីៗជាច្រើនបានចូលរួម។   ពេលនេះមានតែជូនពរឲ្យអ្នកពីជួបតែសេចក្ដីសុខ និង សម្រេច គ្រប់បំណងប្រាថ្នា និងមានសុភមង្គលក្នុងជីវិតគូរ៕