About Me

header ads

នគរបាលប៉ុស្តិ៍បន្ទាយដែកបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ០១គូ

កណ្តាល: ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលទើបប្រកាសចូលកាន់មុខតំណែងថ្មីៗនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកឃាត់ខ្លួនជនសង្ស័យ០២នាប្រុស ស្រី០២នាក់ ប្តីប្រពន្ធ០១គូរ ករណីគ្រឿងញៀនដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លាម៉ោង ១៥និង១០នាទី នៅត្រង់ចំណុចភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បើតាមលោកវរសេនីយ៍ឯក ព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យមានគ្នាចំនួន០២នាក់ប្រុសស្រី។
១/ ឈ្មោះ អ៊ុក សុភ័ស  ភេទប្រុស អាយុ៣៣ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ២/ ឈ្មោះ ភោគ សុខខឿន ភេទស្រី អាយុ៣៥ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃំុជាមួយគ្នា(ឃាត់ខ្លួន)។ ចំពោះវត្ថុតាងចាប់យករួមមាន ១/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៤កញ្ចប់ (ធំ០១កញ្ចប់.  មធ្យម០១កញ្ចប់. តូច០២កញ្ចប់) ២/-សម្ភារះសំរាប់ វិចខ្ចប់មួយចំនួន។




លោក ព្រុំ សំណាងបន្តថា នៅមុនពេលកើតហេតុកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកសហការណ៍ជាមួយកំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿញៀនស្រុកកៀនស្វាយធ្វើការ ចុះល្បាតនៅក្នុងភូមិសាស្រ្ដឃុំបន្ទាយដែកក៏បានឃេីញឈ្មោះ អ៊ុក សុភ័ស មានការសង្ស័យបានហៅឈ្មោះ អ៊ុក សុភ័ស  ធ្វេីការឆែកឆេរ រកឃេីញ ម្សៅក្រាមសរថ្លា សង្ស័យជា សារធាតុ ញៀនចំនួន០២កញ្ចប់ (មធ្យម០១កញ្ចប់.តូច០១កញ្ចប់) ក្រោយពីការសួរនាំរួចកម្លាំងសមត្ថកិច្ចបង្កេីត គណៈកម្មការចុះឆែកឆេរ  ផ្ទះជនសង្ស័យ ពេលទៅដល់ផ្ទះជនសង្ស័យស្រាប់តែឃេីញប្រព្ធនជនសង្ស័យឈ្មោះ ភោគ សុខខឿន អង្គុយលេីអង្រឹង ក្រោមផ្ទះ។    ឈ្មោះភោគ សុខខឿន  ពេលឃេីញសមត្តកិច្ចក៍ក្រោកពីអង្រឹងទៅបន្ទប់ទឹកមានការសង្ស័យកម្លាំងសមត្ថកិច្ចទៅតាមរួចអោយលោកស្រីមេភូមិ កុយ ណារិន មេមភូមិកណ្ដាលឆែកឆេរលើខ្លួនប្រាណឈ្មោះ ភោគ  សុខខឿន តែមិនឃេីញមានថ្នាំញៀនទេ រួចកម្លាំងសមត្ថកិច្ចក៍បានបេីក គំរបបង្គន់ ស្រាប់តែឃេីញ ថង់ស មួយកញ្ចប់ក៍យកចេញពីក្នុងបង្គន់ឆែកឆេរមេីលក៍ឃេីញម្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀន០២កញ្ចប់ (ធំ១តូច១)
 រួចយកជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងមកប៉ុស្តិ៍បន្ទាយដែកសួរនាំ។ នៅចំពោះមុខសមត្ថ  កិច្ច ជនសង្ស័យបានសារភាពថាថ្នាំញៀចំនួន០៤កញ្ចប់(ធំ០១កញ្ចប់.មធ្យម០១កញ្ចប់.តូច០២កញ្ចប់ )ខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែនបានទិញពីឈ្មោះ  លាក់ ភេទស្រី អាយុ២៣ឆ្នាំ ខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្តតែក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចក៍ បានបញ្ចូនខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕