About Me

header ads

លោកមេទ័ព ឡើងប្រកួតមិត្តភាពអន្តរជាតិរំជួយសង្វៀនប៉ុស្តិ៍លេខ៥ នៅសប្តាហ៍នេះ

កាន់តែរំជួយសង្វៀន ក្នុងការប្រកួតប្រដាល់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement រដូវកាលទី៧ ក្រៅពីមានកំពូលអ្នកប្រយុទ្ធ៤រូប មានគូអន្តរជាតិកីឡាករ សូត្រ ប៊ុនធី ប៉ះកីឡាករមកពីប្រទេសថៃ ជេក សាយ៉ាម។ ព្រឹត្តិការណ៍កក្រើកសង្វៀនប្រចាំសប្តាហ៍ ការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement  រដូវកាលទី៧ ប្រភេទទម្ងង់ ៦៣គីឡូក្រាមកន្លះ ក្នុងជុំទី១បានឈានដល់សប្តាហ៍ទី៣ហើយ។ នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩ ចាប់ពីម៉ោង៦ល្ងាចតទៅ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ មានកំពូលអ្នកប្រយុទ្ធ៤រូប ត្រូវប្រយុទ្ធតតាំងគ្នាអង្រួនសង្វៀន ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតនៅជុំទី២  វគ្គ១៦នាក់ចុងក្រោយ ជាបន្តបន្ទាប់ទៀត ។ គូពានរង្វាន់ទី១ គឺជាការជួបប្រកួតរវាងកីឡាករ លីន សុខឈុន មកពីក្លឹប បុរីរាជសីហ៍មានរិទ្ធិ នឹងប្រកួតជាមួយកីឡាករ ពុយ វណ្ណះ មកពីក្លឹប ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។ គូពានរង្វាន់ទី២ គឺជាការជួបប្រកួតរវាងកីឡាករ ភួងណាំហង ដែលមកពីក្លឹបរស្មីកុមារកំព្រា ប្រកួតជាមួយកីឡាករ សូត្រ ខេវិន ដែលមកពីក្លឹប បក្សីស្លាបដែក។ កាន់តែអស្ចារ្យរំជួយសង្វៀនរៀងរាលសប្តាហ៍នៅថ្ងៃសៅរ៍ខាងមុខនេះ គូមិត្តភាពអន្តរជាតិកម្ពុជា ថៃ គឺរហស្សនាម លោកមេទ័ព កីឡាករកំពស់ខ្ពស់ សូត្រ ប៊ុនធី មកពីក្លឹបបក្សីស្លាបដែក នឹងប្រកួតជាមួយអ្នកក្លាហានឆ្លងដែនកីឡាករ ជេក សាយ៉ាម។ ចាំមើល តើការត្រលប់មកសង្វៀនប៉ុស្តិ៍លេខ៥ របស់កីឡាករ សូត្រ ប៊ុនធី  អាចយកជ័យជំនះ ពីគូប្រកួតខ្លាំងមកពីប្រទេសថៃបានដែរឬទេ? ក្នុងចំណោមកីឡាករ៤រូបតើកីឡាករជើងខ្លាំង២រូបណានឹងកក់កៅអីឡើងទៅប្រកួតនៅកាន់ជុំទី២ជាបន្តទៀត ដើម្បីឈានឆ្ពោះទៅកាន់តំណែងកំពូលជើងឯក TV5 Knock out series រដូវកាលទី៧នេះ?