About Me

header ads

ឯកឧត្ដម វង សូត និងលោកជំទាវ អញ្ជើញសំនេះសំណាល ជាមួយកម្មករជាង ២០០ នាក់

( ត្បូងឃ្មុំ ): នៅរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ ជាថ្ងៃរំលឹកខួប ៤១ ឆ្នាំនៃទិវាជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉លពត និងជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនិតិសប្បទា និងលោកជំទាវ បានអញ្ជើញជួប សំនេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជា ២០០ នាក់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបានផ្តាំផ្ញើរដល់ បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន គ្រប់ពេលវេលា នៅគ្រាដែលបំពេញការងារ ពោលគឺមិនត្រូវថ្វេសប្រហេស បង្ករអោយមានគ្រោះថ្នាក់នោះទេ ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានរំលឹកពីការលះបង់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុនសែន និងឥសរជនជាច្រើនរូបទៀតដែលបានលះអាយុជីវិត សាច់ ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ ការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេស ជាតិយើងមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ។

សម្ដេចបន្ថែមថា យើងត្រូវរួមគ្នាការពារសុខសន្តិភាព យើងស្រលាញ់សន្តិភាព ដូច្នេះយើងប្រឆាំងដាច់ខាត ចំពោះក្រុមមនុស្សទាំងឡាយណា ដែលចង់បំផ្លាញសុខសន្តិភាពរបស់យើង ៕