About Me

header ads

រថយន្តបែនដឹកដីបើកបុកលោកតាម្នាក់ជិះម៉ូតូស្លាប់ម្នាក់

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងបានបើកបរក្នុល្បឿនលឿនជ្រុលទៅបុកលោកតាម្នាក់កំពុងជិះម៉ូតូម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកតារងគ្រោះឈ្មោះប៉ូច បាន អាយុ៨៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែករថយន្តបង្កម៉ាកគា ពណ៍ខៀវអត់ស្លាកលេខ ជាប្រភេទរថយន្តបែនដឹកដី ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល និងមិនត្រូវបានគេស្គាស់អត្តសញ្ញានៅឡើយទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកតារងគ្រោះបានជិះម៉ូតូម៉ាកហុងដាឆាលីពណ៍ខៀវ១គ្រឿងតែម្នាក់ឯង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវខ្វែែង ស្រាប់តែរថយន្តបង្កហេតុខាងលើនោះបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត ទៅដល់បុកពេញទំហឹងបណ្ដាលឲ្យលោកតាដួលបោកផ្ទប់ថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តដែលមានសាកសពលោកតានៅក្បែរនោះ ហើយចំណែកក្រុមគ្រូពេទ្យនៃរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងក៏បានចេញទៅដើម្បីដឹកលោកតាទៅកាន់មន្ទីរពេទ្យដែរដោយស្មានថាមិនទាន់ស្លាប់ ប៉ុន្តែពេលទៅដល់ធ្វើការពិនិត្យមើលឃើញថាលោកតាស្លាប់បាត់ទៅហើយទើបបើករថយន្តត្រឡប់ក្រោយវិញ ទុកឲ្យនគរបាលធ្វើការវាស់វែងនិងចាត់ការតាមច្បាប់៕