About Me

header ads

បើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកស្លាកសញ្ញាចរាចរណ៍និងដើមឈើរងការខូច

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកស្លាកចរាចរណ៍និងមឈើមួយដើមបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០២ខែមករាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ៥៥កែងផ្លូវលេខ២១៤នៅចំណុចខាងក្រោយខារ៉ាអូខេយីហោX២ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
យោងតាមព័ត៍មានពីអ្នកនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX330ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-6037បើកបរតាមបណ្តោយផ្លូវលេខ៥៥ក្នុងទិសដៅពីត្បូងទៅជើងបើកបរយ៉ាងលឿនមិនគោរពច្បាប់ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុស្លាកសញ្ញាចរាចរណ៍មួយផ្ទាំដួលរាបដល់ដីរួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកគៀបជាប់និងដើមឈើមួយដើមរងការខូចខាតបណ្តាលឲ្យបែកកញ្ចក់ធ្លាក់កាងទៅមុខលែងរួចតែម្តង។សាក្សីដដែលបានបន្តថាបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចគេបានឃើញបុរសជាម្ចាស់រថយន្តបានបើកទ្វាចុះពីលើរថយន្តគេចខ្លួនតែម្តងដោយទុករថយន្តចោលនៅកន្លែងកើតហេតុតែប៉ណ្ណោះ។

សមត្ថកិច្ចបានឲ្យដេងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបរលឿនហួសល្បឿនកំណត់និងមិនគោរពច្បាប់ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ សំណាងល្អដែលមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសដោយគ្រាន់តែធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងរងយន្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕