About Me

header ads

ហិង្សាក្នុងគ្រួសារ ប្តី​ កាប់​ប្រពន្ធ​រងរបួស​ធ្ងន់​ ដោយ​សារ​តែ​ចម្រៀង​មួយ​បទ

កោះកុង៖  ហេតុ​ការ​ណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ បានកេីត​ឡេីងកាល​ពីយប់ថ្ងៃទី​ ០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី​ ទាបភ្លឺនារាត្រី​ឆ្លង​ឆ្នាំ​ នៅចំណុចខារ៉ាអូខេ​ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

បង្ករឡេីង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយក​កាំបិត​តាំង​តោ​​កាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ បើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់​ និងកូនឈ្មោះ​ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស​ រងរបួស​ធ្ងន់​ ត្រូវ​បាន​សង្គ្រោះ​មក​ព្យាបាល​ នៅមន្ទីរពេទ្យ​ខេត្ត​ ចំណែក​ ឯជន​សង្ស័យ​វិញ​ បានជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ ក្រោយ​ធ្វេី​សកម្មភាព​រួច​ តែ​ជាអកុសល​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃអធិការ​ដ្ឋាន​នគរបាល​ក្រុងខេមរភូមិន្ទ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​កោះកុង​ ឃាត់ខ្លួន​នៅ​ ចំណុច​ផ្លូវ​លេខ​ ៤៨​ ប៉ុស្តិ៍​តាតៃ​ក្រោម​ ។

តាម​ការ​សួរ​ចម្លើយ​ បាន​ឲ្យដឹង​ថា​ មុន​ពេលកេីត​ហេតុ​ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ​ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ​ ដោយសារ​តែ​ម្តាយទើបតែស្លាប់​ នាំឲ្យពិបាកចិត្ត​ហេីយ​យំ តែប្រពន្ធនៅតែចាក់ ទេីប​ធ្វើ​ឲ្យមានការ​ឈ្លោះ​ប្រកែកគ្នា​ រហូត​ដល់​ប្រេី​អំពើ​ហិង្សា​ ។

 បច្ចុប្បន្ន​ ជនសង្ស័យ​ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋា​ន​នគរបាល​ក្រុងខេមរភូមិន្ទ​ ដេីម្បី​បំពេញ​សំណុំ​រឿង​ ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។