About Me

header ads

សិស្សសាលា​បចំនួន​ ៥ នាក់លង់ទឹក រម្យណីយ៍ដ្ឋានអត់ច្បាប់ កោះស្នា ស្លាប់ ៣ នាក់ សង្គ្រោះបាន ២ នាក់

( ត្បូងឃ្មុំ ):សិស្សសាលា​បចំនួន​ ៥ នាក់លង់ទឹក រម្យណីយ៍ដ្ឋានអត់ច្បាប់មួយកនលែង មានឈ្មោះថា រម្យនីយ៍ដ្ឋាន កោះស្នា ស្លាប់ ៣ នាក់ សង្គ្រោះបានទាន់ពេលវេលា ២ នាក់ ។
ហេតុការគួរអោយសោកស្ដាយមួយនេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ នៅត្រង់ចំណុចក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រម្្យណីយ៍ដ្ឋាននេះបានបើកអោយភ្ញៀវចូលលេងជាច្រើនថ្ងៃមកហើយ តែទើបតែនៅព្រឹកថ្ងៃកើតហេតុនេះទើបមានហេតុករណ៍នេះកើតឡើង ។
ក្មេងស្រីទាំង ៥ នាក់នោះទី ១ ឈ្មោះ បួ​ក ​ស្រី​មួយ​ ភេទ​ស្រី​ អាយុ​ ១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​កំពង់​ចន្លុះ​លិច ឃុំ​ពាមជីលាំង​ស្រុក​ត្បូងឃ្មុំ​ (​ រស់​ )​ ។​
២.​​ឈ្មោះ ពេជ្រ ​ម៉ូ​លីកា​ ភេទ​ស្រី​ អាយុ​ ១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ​ ឃុំ​ពាមជីលាំង​ ស្រុក​/ខេត្ត​ត្បូងឃ្មុំ​ (​ រស់​ ) ។​៣.​ឈ្មោះ ​គង់​ ថា​រី​ ភេទ​ស្រី ​អាយុ​ ១៣​ ឆ្នាំ ជន​​ជាតិខ្មែរ ​រស់នៅ​ភូមិ​កំពង់​ចន្លុះ​កើត ​ឃុំ​ពាមជីលាំង​ (​ រក​ឃើញ​ស្លាប់​ )​ ។​៤.​ឈ្មោះ ​បូ​ណា​ ជី​ជី​ង​ ភេទ​ស្រី ​អាយុ​ ១៣​ ឆ្នាំ ជន​ជាតិខ្មែរ​ រស់នៅ​ភូមិ​បឹង​ព្រួល​ ឃុំ​បឹង​ព្រួល ​បាត់​ខ្លួន​ ( ស្លាប់​)​ ។​៥.​​ឈ្មោះ លាង ​តុ​ន្នា ​ភេទ​ស្រី​ អាយុ​ ១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ​ឃុំ​ពាមជីលាំង​ (​ ស្លាប់​ )​ ។

លោក​វរសេនីយ៍ឯក សួស ស៊ា​ង​លី ​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បានឲ្យ​ដឹងនៅល្ងាចថ្ងៃដដែលនេះថា​ លោកបានសួរទៅលោកអភិបាលស្រុកត្បូងឃ្មុំ រួយហើយថា ម្ចាស់រម្យដ្ឋានខាងលើបានមកសុំច្បាប់ដែរតែខាងអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តមិនទាន់ចេញអាជ្ញាប័ណអោយនៅឡើយទេ ។លោកអធិការបន្តទៀតថា ប៉ុន្តែម្ចាស់រម្យណីយ៍ដ្ឋាន បានអះអាងថា រម្យណីដ្ឋានរបស់ខ្លួនមិនទាន់ដំណើរការនៅឡើយទេ គឺកំពង់តែសាងសង់នៅឡើយទេ ។

ប្រជាពលរដ្ឋបានអោយដឹងថា បើទីតាំងរម្យណីយ៍ដ្ឋានរបស់ខ្លួនមិនទាន់ដំណើរការ ហេតុអីក៏ម្ចាស់ទីតាំងបណ្ដោយអោយភ្ញៀវចូលទៅកំសាន្ត បណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបែបនេះ ៕