About Me

header ads

មរតកសង្គ្រាមទស្សវត្ស៧០របស់ទាហ៊ានអាមេរិកទម្លាក់ពីលើយន្តហោះB52បន្សល់ទុកឲ្យកូនខ្មែរនៅក្រុងបាវិត

ស្វាយរៀង៖​ អ្នកជីករណ្តៅយកអាចម៍ដីលក់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទ MK82 ផលិតនៅសហរដ្ឋអាមេរិកដែលទម្លាក់សម័យសង្គ្រាមក្នុងទស្សវត្ស៧០ដែលជាមរតកនៃសង្គ្រាមពួកទាហ៊ានអាមេរិកបន្សល់ទុកឲ្យកូនខ្មែរ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក អ្នកជីកយកអាចម៍ដីលក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់នេះកប់នៅក្នុងដីក្នុងទីតាំងរណ្តៅដីស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ទោះបីមានរយៈពេលជិត៥០ឆ្នាំមកហើយក្តីគ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាមដែលគាំទ្រដោយសហរដ្ឋអាមេរិកជួយរបរលោកសេនាប្រមុខលន់ណុលនៅតែតាមលងបន្លាចដល់ប្រជាពលរដ្ឋខ្មែររហូតសព្វថ្ងៃ ហើយគ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទ MK82 មួយគ្រាប់នេះគឺទាហ៊ានអាមេរិកកាំងបានទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមហើយមិនផ្ទុះសូមអាជ្ញាធរមេត្តាចុះទៅពិនិត្យនិងយកទៅរក្សាទុកទីសុវត្ថិភាពផង៕