About Me

header ads

រថយន្តកាមរីហាយប្រ៊ីដស្លាកលេខភ្នំពេញ2T1001បើកបុករះម៉ូតូ២គ្រឿងកំពុងឈប់ចតស្ងៀមស្លាប់ម្នាក់របួស៥នាក់

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលជនរងគ្រោះទាំងនេះឈប់កំពុងអង្គុយលើម៉ូតូ២គ្រឿង នៅលើចញ្ចើមផ្លូងរង់ចាំគ្នា ស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រ៊ដ១គ្រឿងបើកបរក្នុងល្វឿនលឿផ្ដាច់ព្រលឹងរេចង្កូតទៅបុករះពេញទំហឹងលាន់សូរដូចរន្ទះ។បណ្ដាលឲ្យដួលដេកលើដីរដូករណែល បន្ទាប់មករថយន្តបង្កបានបើករត់គេចបាត់ស្រមោលប៉ុន្តែបានដាច់កាងជាប់ទាំងស្លាកលេខជ្រុះធ្លាក់នៅនឹងកន្លែងដែលបង្កភាពងាយស្រួលដល់នគរបាលក្នុងការធ្វើការស្រាវជ្រាវរកអត្តសញ្ញាអ្នកបើកបររថយន្តនេះនាំខ្លួនមកចាត់ការតាមច្បាប់។

ឧប្បហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០ ជិតភ្លឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចភ្លើងស្តុបកែងមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បុរសដែលស្លាប់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកកម ខេត្តតាកែវ  ចំណែកអ្នករងរបួសធ្ងន់និងស្រាលចំនួន៥នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណទេគឺជាអ្នកស្រុកភូមិជាមួយអ្នកស្លាប់ដែរ។រីឯរថយន្តបង្កម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-1001 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះទាំង៦នាក់ខាងលើបានម៉ូតូ២គ្រឿងម៉ាកYAMAHA EXCITER ឌុបគ្នាត្រឡបមកពីចូលរួមមង្គលការសាច់ញាតិនៅឯខេត្តកំពង់ចាម ដោយបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅផ្ទះនៅឯខេត្តតាកែវ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានឈប់នៅលើចិញ្ចើមផ្លូវរង់ចាំអ្នកទៅជាមួយគ្នាដែរដែលជិះយឺតជាងពួកគេ ខណៈស្រាប់តែរថយន្តបង្កខាងលើបើក បរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចស្របគ្នា បុកពេញទំហឹង បណ្ដាលឲ្យខ្ទាតផ្លោងដួលរេលពេញផ្លូវស្លាប់ ម្នាក់រងរបួសធ្ងន់និងស្រាល៥នាក់តែម្ដង។បន្ទាប់មកអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ចំណែករថយន្តបង្កនោះបានបើកគេចខ្លួនបាត់ស្រមោលប៉ុន្តែបានដាច់កាងមុខធ្លាក់ទាំងស្លាកលេខនៅកន្លែងកើតហេតុហើយត្រូវបាននគរបាលរើសទុកដើម្បីឆែករកអត្តសញ្ញាអ្នកបើកបរនិងសង្ឃឹមថានិងអាចរកឃើញក្នុងពេលឆាប់ៗនេះមិនខានឡើយ ៕