About Me

header ads

នគរបាលខេត្តកែបសហការបង្ក្រាបករណីឆបោកតាមប្រព័ន្ធវេលុយ (wing) ដោយចាប់ជនសង្ស័យ2នាក់ បញ្ជូនទៅតុលា

ខេត្តកែប៖ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែនតារា ស្នងការនគរបាលខេត្តកែប លោកវរៈសេនីយ៍ទោ កើត សាវុធ នាយការិយាល័យព្រហ្មទណ្ឌ បានទៅសហការជាមួយនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវបង្ក្រាបលើករណីHack account facebook របស់លោកស្នងការនគរបាលខេត្តកែប និងអាខោនរបស់ប្រជាពលរដ្ឋចំនួន2ផ្សេងទៀត យកទៅឆបោកតាមប្រព័ន្ធវេលុយ(wing) កាលពីថ្ងៃទី18,12,2019 នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប អស់ទឹកប្រាក់ចំនួន9,500$ និង4លានរៀល ដោយចាប់ជនសង្ស័យចំនួន2នាក់ ថ្ងៃទី20,12,2019 នៅខេត្តបាត់ដំបង ក្រោយពេលចាប់ខ្លួនយើងបាននាំជនសង្ស័យទាំង2នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ជនសង្ស័យខាងលើរួមមាន៖
-ឈ្មោះ សេង តារ៉ា ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ  រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

-ឈ្មោះ ឈុន ពិសិដ្ឋ ភេទប្រុស អាយុ28ឆ្នាំ មុខរបរលក់គ្រឿងយន្ត រស់នៅភូមិចំការសំរោង ស្រុកចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងកំពុងបន្តស្រាវជ្រាវចាប់បក្សពួកដែលនៅសេសសល់។ បច្ចុប្បន្ននគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធីច្បាប់។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះករណីឆបោកខាងលើ និងជួយសហការរាយការណ៍ជូនសមត្ថិច្ចរាល់អំពើល្មើសច្បាប់ផ្សេងៗ សូមអរគុណ៕