About Me

header ads

រថយន្តToyota Prius បុកចញ្ចើមផ្លូវហោះក្រឡាប់ផ្ងាជើងច្រង៉ាងនៅផ្លូវ២៧១

ភ្នំពេញ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចិញ្ចើមផ្លូវរថយន្តហោះក្រឡាប់ផ្ងាជើងឡើងលើតែសំណាងល្អម្ចាស់រថយន្តរងរបួសស្រាល។

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩។ស្ថិតតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចមុខវិទ្យាល័យជាស៊ីមសាមគ្គីក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តToyota Prius ពណ័ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0246ធ្វើដំណើរក្នងទិសដៅពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើទៅប៉ះដំបូលយ៉ាបផ្ទះរងការខូចខាតតិចទួចតែសំណាងល្អមិនបង្ករឲ្យអ្នកធ្វើដំណើរតាមដងផ្លូវរងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុដោយសារមិនបះពាល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចបានឲ្យភាគីខាងរថយន្តបង្ករធ្វើការដោះស្រាយជាមួយម្ចាស់ផ្ទះដោយភាគីបង្ករព្រមសងសំណងរាល់ការខូចខាតដើម្បីបញ្ចប់រឿង។