About Me

header ads

រថយន្តក្រុងរបស់រដ្ឋបើកគេចពីម៉ូតូជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកកមួយគ្រឿ និងខ្ទាតទៅបុករថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស RX330 មួយគ្រឿងទៀត បណ្តាលឱ្យ រងការខូចខាតទាំង ៣គ្រឿង

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបណ្តាលអោយរថយន្តចំនួន ៣គ្រឿង បានរងការខូចខាត យ៉ាងដំណំដូចៗគ្នា ដែលបង្ករឡើងដោយរថយន្តក្រុងរបស់សាលាក្រុងមួយគ្រឿង បើកគេចពីម៉ូតូរេចង្កូតជ្រុលទៅបុក រថយន្តដឹកទឹកកកមួយគ្រឿង ដែលកមពុងតែឈប់ដាក់ទឹកកកអោយគេ និង ខ្ទាតទៅបុកនកិងរថយន្តស៊េរីទំនើបមួយគ្រឿង ទៀតដែលម្ចាស់ចតទុកនៅស្ងៀមមុខផ្ទះនោះ សំណាងល្អមិនបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ករណីបុករះនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះ លេខ ១៧៧៥ ផ្លូវជាតិលេខ ២ ក្នុងភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងរបស់សាលាក្រុង រាជធានីភ្នំពេញមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ37 ៣-០០៩២ មួយគ្រឿង ដែលមានដឹកអ្នកតំណើរជាច្រើននាក់នៅខាងក្នុង បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅក្រុង តាខ្មៅ) ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងកាតខាងមុខ។ ពេលនោះ បុរសជាអ្នកបើកបររថយន្តក្រុងក៏បានកាច់ចង្កូតគេចចេញ ក៏ជ្រុលទៅបុករថយន្តដឹកទឹកកកមួយគ្រឿងម៉ាក ហ៊ីយន់ដាយ ព៌ណស ពាក់ស្លាកលេខភ្នំពេញ២L-៤៥០៧  ដែលកំពុងតែឈប់ដាក់ទឹកកកអោយគេបញ្ច្រាសទិសលើ ផ្លូវចំពីមុខពេញទំហឹង និង ខ្ទាតថយក្រោយទៅបុ និងរថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស RX330 ព៌ណទឹកមាស ពាក់ស្លាក លេខភ្នំពេញ២AZ-២២៥២ ដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ បណ្តាលអោយរថយន្តទាំង ៣គ្រឿងរងការខូចខាតយ៉ាងដំណំដូចៗគ្នា តែសំណាងល្អមិនបានបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនគរបាលខណ្ឌមានជ័យក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយសារតែករណី បុករះ នេះធ្ងន់ធ្ងរពេកមិនអាចនិយាយគ្នាបាន ក៏បានទាក់ទងទៅកាន់កម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលក្រុង អោយមកយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។