About Me

header ads

សល់៥ខែទៀតចូលរោងការមិនគួរណាអូនចាកចោលបង!នារីម្នាក់ជិះម៉ូតូ ត្រូវរថយន្ត RX330 កិនស្លាប់ខណៈទៅលេងផ្ទះយាយ

ភ្នំពេញ៖ នារីវ័យ២២ឆ្នាំម្នាក់ នៅសល់៥ខែទៀត ចូលរោងការ ក្រាបផ្ទឹមជាមួយមនុស្សដែលខ្លួនស្រលាញ់ តែមិនគួរណា លាចាកលោកចោលបុរសជាអនាគតប្តីបែបនេះសោះ ខណៈនារីរងគ្រោះជិះម៉ូតូថាទៅលេងផ្ទះយាយនៅឯពោធិ៍ចិនតុង បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមិនចាំម៉ាកកៀរបណ្តាលអោយដួល ហើយក៏មានរថយន្ត RX 330មួយគ្រឿងបើកស្របទិសគ្នាមកពីក្រោយកិនបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្ករបានបើករត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅ វេលាម៉ោង៩ព្រឹកថ្ងៃទី ២៣ ធ្នូ ២០១៩ លើកំណាត់ផ្លូវ ជាតិ៤ មុខបុរីពិភពថ្មីកំបូល ស្ថិតភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ស្រីម៉ៅ ភេទស្រីអាយុ២២ឆ្នាំ មុខរបរជួយលក់ដូរម្តាយនៅផ្សារបែកចាន ស្នាក់នៅភូមិផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីកន្លែងបានអោយដឹងណា គេឃើញនារីរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកទន្ទឹម ស្របទិសគ្នា លុះរថយន្តនោះបើកទៅហួស ក៏ឃើញនារីរងគ្រោះដួល ខណៈនោះគេឃើញរថយន្តRX 330 ពណ៍សមិនចាំស្លាកលេខ បើកមកស្រាប កិននារីរងគ្រោះ ចំក្បាលនិងខ្លួនបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមសម្តពីបុរសជគូរដណ្តឹង បានអោយដឹងថា មុនពេលកើតហេតុគឺនារីរងគ្រោះ បានប្រាប់ថា ទៅលេងផ្ទះយាយនៅឯពោធិ៍ចិនតុង ក្រោយមកក៏មានគេទេប្រាប់ថា នារីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក៏មានសាច់ញាតិ និងបុរសជាគូរដណ្តឹង បានមកទីតាំងកើតហេតុ និងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ រៀបចំឯកសារប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕