រថយន្តដឹកខ្សាច់បេីកបុករថយន្តឡិចស៊ីស​ LX 570 ដាច់កង់ម្ខាង

ភ្នំពេញ​៖​ រថយន្តឡិចស៊ីស LX 570 បានរងការខូចខាតដាច់កង់ម្ខាងខណះរថយន្តបែនដឹកខ្សាច់បេីកលឿនជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចផ្លូវបេតុង​ ភូមិព្រៃវែងលិច​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស LX 570 ពណ៍ស ​ពាក់ស្លាកលេខ ភ្នំពេញ 2AK-5855 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកខ្សាច់ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ 3B 7586 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿននិងរេពេញផ្លូវហេីយបានជ្រុលទៅបុករថយន្តឡិចស៊ីសពេញទំហឹងបណ្តាលឲ្យដាច់កង់ខាងឆ្វេងម្ខាងចេញពីរថយន្តរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួសចំណែករថយន្តបង្ករងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។ ក្រោយកេីតហេតុម្ចាស់រថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕