About Me

header ads

ព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន “Let’s Cosplay” ឆ្នាំនេះ ប្រមូលផ្តុំទៅដោយការសម្តែងសិល្បៈវប្បធម៌ជាច្រើនសម្បូរបែប ទាំងសិល្បៈទំនើប និងប្រពៃណី ទាក់ទាញអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ

ព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន “Let’s Cosplay” រដូវកាលទី៦ នៅក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ពោរពេញដោយការសម្តែងសិល្បៈវប្បធម៌ជាច្រើនសម្បូរបែប ទាំងសិល្បៈទំនើប និងប្រពៃណី ក្នុងអត្ថន័យផ្លាស់ប្តូរនូវការកំសាន្ត និងយល់ដឹងពីសិល្បៈរវាងប្រទេសកម្ពុជា និងជប៉ុន ដែលរៀបចំឡើងដោយក្រុមយុវវជនស្ម័គ្រចិត្ត Narutail Guild ព្រឹត្តិការណ៍“Let’s Cosplay”  នេះរួមមាន ការសម្តែងល្ខោនខោលកម្ពុជាត្រង់ឈុតឆាក ចំបាំងរវាងស្តេចស្វា និងពលសេនា ការឆាកដង្ហែឈុតសម្លៀកបំពាក់ Cosplay ដ៏ពេញនិយមពីក្រុមយុវជន Narutail ការបង្ហាញម៉ូដ Cosplay នៃឈុតសម្លៀកបំពាក់ជប៉ុនពីតួអង្គហ្គេមនីមួយៗ រួមទាំងការសម្ដែងសិល្បៈផ្សេងៗទៀត ដែលបានធ្វើអោយអ្នកចូលរួមទស្សនាមានភាពរីករាយពេញមួយថ្ងៃតែម្ដង។ ក្នុងឱកាសដ៏ពិសេសនេះ សិល្បករពីក្រុមយុវជនល្ខោនខោលកម្ពុជា ក្រុមយុវជនបង្ហាញសម្លៀកបំពាក់ Cosplay រួមទាំងយុវទូតតំណាងកម្មវិធីនេះ ក៏បានបង្ហាញភាពសប្បាយរីករាយក្នុងការបានមកចូលរួមសម្តែងសិល្បៈ ដើម្បីចែករំលែក និងសិក្សាពីការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ជប៉ុនផងដែរ។