About Me

header ads

ឃាត់ខ្លួនមនុស្សម្នាក់ដកហូតសាច់សត្វជ្រូកព្រៃចំនួន ៣៣ kg យកទៅដុតចោល!

ស្ទឹងត្រែង:ជនសង្ស័យម្នាក់បានលួចដឹកសាច់សត្វជ្រូកព្រៃចំនួន៣៣គីឡូក្រាមតាមរយៈម៉ូតូហើយត្រូវកម្លាំងឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យបានធ្វើការឃាត់ខ្លួននាំយកទៅអប់រំនិងដកហូតវត្ថុតាងយកទៅដុតកម្ទេចចោល។

ករណីខាងលើនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងកាលពីថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅចំណុចភូមិឡាកាយឃុំថ្មកែវស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។សមត្ថកិច្ចខាងលើបានបញ្ជាក់ថាជនសង្ស័យដែលបានឃាត់ខ្លួនបានត្រូវបានជំនាញអាជ្ញាធរឃុំធ្វើកិច្ចសន្យាណែនាំឈប់ឱ្យប្រព្រឹត្តបទល្មើសតទៅទៀតនិងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញប៉ុន្តែសាច់សត្វជ្រូកព្រៃដែលដកហូតបានត្រូវយកទៅដុតកម្ទេចចោលភ្លាមផងដែរ។