រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ បណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ០១ ខ្សែ ប្រវែ២៧០០ម៉ែត្រស្ថិតនៅក្នុងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ការចុះត្រួតពិនិត្យមើលផ្លូវនិងវាយតម្លៃផ្លូវក្រាលកៅស៊ូនេះធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ឯកឧុត្តមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានៈ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែ ស្ថិតនៅក្នុងឃុំពន្លៃ និងឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។




រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទឯកឧុត្តមបណ្ឌិត ចាន់ដារ៉ុង បានអោយដឹងថាៈ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែនេះ ដែលមានប្រវែងសរុប ២ ៧០០ម៉ែត្រ និងទទឹងខ្នងលើ ៦ម៉ែត្រ ជាគម្រោងដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសការចុះពិនិត្យនោះផងដែរឯកឧត្តម បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីជំនាញក្រសួង ខេត្ត ស្រុក ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារស្ថាបនាផ្លូវនេះផងដែរ ៕