About Me

header ads

សមាគមអតីតយុទ្ធជនកម្ពុជាបានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ

ខេត្តកំពង់ឆ្នាំង៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន២គ្រួសារ នៅស្រុកបរិបូរណ៌ ។

ពិធីនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០១៩  ដឹកនាំដោយ ប្រធានការិយាល័យបេឡាជាតិខេត្ត លោក ចក់កែវចំរើន និងជាតំណាង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ធនធឿន  រួមជាមួយ  មេបញ្ជាការរងសឹករងខេត្តលោក ឃូសុផាន់ , នាយរងការិយាល័យបុគ្គលិកនៃស្នងការនគបាលខេត្ត លោក ឡាយសុភត័ និងក្រុមការងារ ស.អ.ក ថ្នាក់ ក្រុង ស្រុក បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨,០០០,០០០ រៀល រួមជាមួយសាររំលែកទុក្ខ ជូនដល់ ៖
១. លោកស្រី ធុច ចុន ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ សុក ជា ប្រភេទពិការ ID (HA90001377) ទទួលមរណភាព នៅភូមិដើមជ្រៃ ឃុំខុនរ៉ន ស្រុកបរិបូរណ៌  ។
២. លោកស្រី រស់ ចាន់អេង ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ នៅ សុខ  ប្រភេទគ្រួសារពលី ID(SA88001216 ) ទទួលមរណភាព នៅភូមិថ្មី ឃុំផ្សារ  ស្រុកបរិបូរណ៌ ។

នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕