About Me

header ads

ក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ស្ទឹងត្រែង:  ហេតុការណ៌គ្រោះថ្នាក់ចរាចរនេះបានកើតឡើងរវាងរថយន្តតាកូម៉ាពណ៍ទឹកប្រាក់និងម៉ូតូម៉ាកវ៉េវពណ៍ខ្មៅគ្មានស្លាកលេខ ស្ថិតនៅលើកំណាត់ផ្លូវគ្រួស ក្រហមកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ករណីរវាងរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-1462 ដែលជិះដោយមនុស្ស៣នាក់ក្នុងរថយន្ត និងម៉ូតូ ដែលមានយុវតីជាសិស្សសាលាចំនួន ២នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យយុវតីចំនួន ២នាក់របួសធ្ងន់។

ក្រោយមកមានកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកសៀមប៉ាង និងប៉ុស្តិ៍រដ្ឋបាលឃុំស្រែសំបូរបានចុះវាស់វែងធ្វើកំណត់ហេតុ និងជួយសង្គ្រោះជនរងគ្រោះទៅ ពេទ្យបង្អែកឃុំស្រែសំបូរដោយស្ថានភាពរបួសធ្ងន់ធ្ងរក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តតែជាអកុសលយុវតីឈ្មោះ ផល សុភា អាយុ ១៣ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ ចំណែកយុវតីឈ្មោះ និត ឡាវ អាយុ ១៣ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសង្គ្រោះបន្ទាន់។ ក្រោយវាស់វែងធ្វើកំណត់ហេតុរួចរាល់កម្លាំងជំនាញបានយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋានរងចាំការដោះ ស្រាយតាមច្បាប់។