About Me

header ads

បុរសម្នាក់ត្រូវប្រទះឃើញដេកស្លាប់នៅជាមួយនិងម៉ូតូអែបនិងដើមប្រេងខ្យល់

ខេត្តកំពង់ឆ្នាំង:សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ជាមួយនិងម៉ូតូនៅអែបនិងផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹកប្រលឹមថ្ងៃទី២៣ធ្នូរ២០១៩ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥និង៣៦ចំណុចផ្លូវកោងស្ថិតក្នុង ភូមិតាកាប់ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។                                             

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ជា លីណា ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិជីប៉្រងឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះអាចជួបនិងថ្នាក់គ្រោះនៅ ម៉ោងប្រមាណជា១២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៩ ដោយធ្លាក់ផ្លូវហើយបានបុកនិងដើមប្រេងខ្យល់បណ្តាលអោយស្លាប់ខ្លួនឯង។ 

ក្រោយពេលកើតហេតុនៅព្រឹកថ្ងៃទី២៣ធ្នូ២០១៩គេឃើញមានសមត្ថកិច្ចធ្វើការពិនិត្យនៅកន្លែងកើតហេតុរួចរាល់ថាជនរងគ្រោះពិតជាស្លាប់ដោយជិះម៉ូតូធ្លាក់ផ្លូវបុកនិងដើប្រងខ្យល់ពិតប្រសកដ៍មែនសមត្តកិច្ចបានប្រគល់សពជូនទៅគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕