About Me

header ads

លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី នាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៩ នេះ បានចុះចែកសម្ភារសិក្សា មានសៀវភៅសរសេរ ខ្នៅដៃ ជ័រលុប ប្រដាប់ចិតខ្មៅដៃ កាបូបស្ពាព និងថវិកាមួយចំនួន ចែកជូនដល់សិស្សាមេតយ្យសហគមន៌ជីកដីខាងត្បូង ចំនួន ២៧ នាក់ ដែលមានជីវភាពខ្វះខាត ស្ថិតនៅផ្ទះ ២០០ ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ឃុំជីកដី ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោកជំទាវ ដួង    វណ្ណា បានលើកឡើងថា ការចែកសម្ភារសិក្សានុសិស្ស នាពេលនេះ ក្នុងគោលបំណងដើម្បីអប់រំសិស្សលើការសិក្សា ផ្នែកអនាម័យ និងបរិស្ថាន ហើយសកម្មភាពនេះ បានចូលរួមចំណែកផ្សព្វផ្សាយ ក្នុងការងារសប្បុរធម៍ និងសង្គមជាតិ ផងដែរ ។

លោកជំទាវបានបន្តថា បន្ទាប់ពីទទួលបាននូវសម្ភារសិក្សាទាំងនេះហើយ សូមចៅៗ ជាសិស្សត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ទៅធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សល្អ មនុស្សល្អ ជៀសឱ្យផុត ពីអំពើអបាយមុខផ្សេងៗ គោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីល្បែងពាលាអាវាសែ មិនត្រូវប្រើប្រាស់គ្រឿងញាន ដែលច្បាប់ហាមឃាត់ ព្រោះថាចៅៗនេះហើយ ជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនទៅថ្ងៃអនាគត ។ ហើយនេះគឺជាការជួយរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនធនធានមនុស្ស នៅតាមមូលដ្ឋានដោយផ្ទាល់ តាមរយៈការជួយគ្នាតាមលទ្ធភាពជាក់ស្តែង ។

ម្យ៉ាងវិញទៀតនេះ គឺជាជំហាន ដែលឈានទៅរកការជំរុញ និងលើកទឹកចិត្តដ៏សំខាន់សម្រាប់កុមារដែលមករៀនផ្ទាល់ និងដាស់តឿនដល់មាតាបិតាដែល ជាអាណាព្យាបាលសិស្សគ្រប់រូប ផ្តល់ឱកាសឲ្យកូនៗរបស់ខ្លួន បានបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមមធ្យមសិក្សាទុតិយភូមិ លុបបំបាត់អនក្ខរកម្មនៅក្នុងមូលដ្ឋានស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា ។

លោកជំទាវ ដួង វណ្ណា បានបន្ថែមថាការជួយដល់កុមារា និងកុមារីនៅថ្ងៃនេះ នឹងធ្វើឲ្យពួកគាត់មានចំណេះ ជំនាញអាចស្វែងរកការងារធ្វើនៅ ក្នុងសង្គមទទួលមបានប្រាក់កម្រៃសមរម្យទៅថ្ងៃអនាគត និង កាត់បន្ថយភាពក្រីក្រផងដែរ។    ទង្វើនេះ គឺជាការផ្សាភ្ជាប់គ្នារវាងពុទ្ធចក្រ និងអាណាចក្រ បង្ហាញពីសីលធម៌ ការធ្វើទាន វប្បធម៌ចែករំលែក និងប្រព្រឹត្រតែអំពើរល្អ ចេះរួមរស់ជាមួយ ព្រមទាំងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ។

អាជ្ញាធរឃុំអណ្តូងត្របែក បានសម្តែងនូវការអរគុណ ដល់លោកជំទាវ និងក្រុមការងារ ដែលបានផ្តល់ជាសម្ភារសិក្សាដល់សិស្សានុ សិស្ស មានដូចជា សៀវភៅ ប៊ិច កាបូប នាពេលនេះ ។ហើយក៏សូមអំពាវនាវដល់សប្បុរជននានា សូមមេត្តាជួយសាង់សង់អាគារសិក្សាចំនួនមួយចំនួនទៀត ស្របពេលដែលវិស័យអប់រំ កំពុងតែមានការរីកចម្រើន នៅតាមមូលដ្ឋាននីមួយៗ និងដើម្បីបំពេញតាមតម្រូវការសិស្ស កំពុងកើនឡើងជារៀងរាល់ឆ្នាំ  ៕