About Me

header ads

ស្រីស្អាត កញ្ញា សុម៉ា ឡាឡែន បង្ហើបប្រាប់ទស្សនិកជនថា មិនទាន់មានម្ចាស់ចិត្តនៅឡើយទេ

កញ្ញា សុម៉ា ឡាឡែន គឺជាតារាស្រីដែលមានរូបសម្បត្តិដ៏ស្រស់សោភា គួរជាទីចាប់ចិត្ត  ដោយសារតែតារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាត និងសមត្ថភាព ក្នុងការសម្ដែង ខ្សែភាពយន្ត របស់កញ្ញា។ ជាក់ស្ដែងគ្រាន់តែ ចុងឆ្នាំ ២០១៩ និងដើមឆ្នាំ២០២០ កញ្ញា មានកុងត្រាថតខ្សែភាពយន្តភាពជាច្រើនរឿង។ ស្របពេលការងារកាន់តែច្រើន  អ្នកតាមស្រលាញ់ក៏មានច្រើនចំពោះកញ្ញាផងដែរ។  កញ្ញា សុម៉ាឡាឡែន បានបង្ហើបពីស្ថានភាពបេះដូងរបស់ខ្លួន បច្ចុប្បន្នថារូបនាងមិនទាន់មានម្ចាស់ចិត្តនៅឡើយទេ។




ជាការពិតណាស់ផ្កាកាន់តែក្រអូប ពេលនោះកន្លង់ តែហើយស្វែងរក ដូចជាកញ្ញា   កញ្ញា សុម៉ា ឡាឡែន សមត្ថភាព  រូបសម្បត្តិស្រស់សោភា  និងចរិកគួរឲ្យស្រសលាញ់ទើបធ្វើឲ្យ មានអ្នកចាប់អារម្មណ៍ លើស្រីស្រស់រូបនេះ។កន្លងមក មហាជន ក៏ធ្លាប់បានទស្សនា ការសម្ដែងរបស់កញ្ញា សុម៉ា ឡាឡែន ក្នុងខ្សែភាពយន្តភាគរឿងរ៉ៃប្ដូរទ្រនំ  ហើយក្នុងពេលខាងមុខនេះ ប្រិយមិត្តនិងបានទស្សនាការសម្ដែងរបស់កញ្ញា កញ្ញា សុម៉ា ឡាឡែន ក្នុងខ្សែភាពយន្តភាគរឿងភ្លើងគំនុំ ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ផងដែរ៕