ការដ្ឋានជួសជុលថែទាំផ្លូវ និងការស្ថាបនាស្ពាន ២កន្លែង

ព្រះវិហារៈ  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា ចំពោះការងារជួសជុលថែទាំ ផ្លូវ នៅ ខេត្តព្រះវិហារ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះវិហារ បាន ធ្វើការ ជួសជុល ថែទាំ ផ្លូវ បាន ប្រវែង ៨០០ គីឡូម៉ែត្រ ក្នុង ចំនួន នេះ មាន ផ្លូវ ក្រាល កៅស៊ូ ចំនួន ៤០០ គីឡូ ម៉ែត្រ ក្នុងនោះ មានដូចជា ការថែទាំ និង ជួសជុល ផ្លូវជាតិ លេខ ៦២ ប្រវែង ២ គីឡូ ២០០ ម៉ែត្រ។ ក្រៅពីនេះបាន និង កំពុង ស្ថាបនា ស្ពាន ចំនួន ពីរ កន្លែង ផងដែរ ។ ដោយឡែក សម្រាប់ ឆ្នាំ នេះដែរ បាន ពង្រីក ផ្លូវ កោះកែ បន្ថែម ៤ ម៉ែត្រ កន្លះ នៅក្នុង ទី រួម ខេត្ត ប្រវែង ២២៧០ ម៉ែត្រ ជាមួយនឹង ការ ពុះ ទ្រូងផ្លូវ ដាក់ សួនច្បារ នៅ កណ្តាល បំពាក់ ទៅ ដោយ អំពូល ភ្លើង។

ទន្ទឹមនឹងនោះ នៅក្នុង ទី រួម ខេត្ត នេះដែរ បាន អ៊ុត កៅស៊ូ AC នៅមុខ សាលាខេត្ត មាន ប្រវែង ប្រមាណ ជា ៧ ម៉ឺន ម៉ែត្រការ៉េ ។  ស្ថាបនា ផ្លូវ បេតុង ឆ្អឹង ដែក កាត់ ទទឹង ការ ដាក់ លូ អក្សរ U នៅតាម បណ្ដោយ ផ្លូវ ដោយ យបាន បើក ការដ្ឋាន កាលពី ព្រឹក ថ្ងៃទី ២៥ ធ្នូ នេះ ដើម្បី រំដោះ ទឹក ចេញពី ទី រួម ខេត្ត ។ លោក បាន បញ្ជាក់ ផង ដែរ ថា សម្រាប់ ឆ្នាំ ២០២០ ខាងមុខនេះ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះវិហារ មាន គម្រោង អ៊ុត កៅស៊ូ AC នៅ ទី រួម ខេត្ត បន្តទៀត ដែល មាន ប្រវែង ប្រមាណ ៥ គីឡូម៉ែត្រ។

លោក សំ លាង ទ្រី ក៏បាន បញ្ជាក់ទៀតថា ផ្លូវ នៅក្នុង ទី រួម ខេត្តព្រះវិហារ មាន អាយុកាល ប្រមាណ ជា ១០ ឆ្នាំ ហើយ ដែល ធ្វើឲ្យ កៅស៊ូ ងាប់ តែ នៅពេល  អ៊ុត កៅស៊ូ AC នេះ នឹង ធ្វើ ឲ្យ ជីវិត កៅស៊ូ មានជីវិត ឡើងវិញ ហើយ ប្រើប្រាស់ បាន ពី ៥ ទៅ ៦ ឆ្នាំ ទៀត។

ជា គម្រោង នៅក្នុង ឆ្នាំ ២០២០ នោះ ផងដែរ ផ្លូវ កាត់ ទទឹង ទាំងអស់ នៅក្នុង ទី រួម ខេត្ត មន្ទីរ សាធារណការ នឹង ធ្វើការ ស្ថាបនា ដោយ ចាក់ បេតុង ឆ្អឹង ដែក ដើម្បីឲ្យ ប្រជាពលរដ្ឋ បាន ធ្វើ ដំណើរ ដោយ ភាព សុខ សប្បាយ។

លោក សំ លាង ទ្រី ក៏បាន បញ្ជាក់ បន្ត ថា ចំពោះ សកម្មភាព ជួសជុល ថែទាំ ផ្លូវ ទាំង ប៉ុន្មាន ខាងលើ ជា មួយ នឹង ការស្ថាបនា ស្ពាន ២ កន្លែង លើ បណ្ដោយ ផ្លូវ ៩៥ មន្ទីរ សាធារណការ នឹង អនុវត្ត ការងារ នេះ ឲ្យ បាន រួចរាល់ នៅមុន ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ ខាងមុខនេះ ដើម្បី សម្រួល ដល់ ប្រជាពលរដ្ឋ បាន ធ្វើ ដំណើរ ឆ្លងកាត់ បា ន ស្រួល ។

គួរបញ្ជាក់ ផងដែរ ថា ការស្ថាបនា ស្ពាន ២ កន្លែង លើ បណ្ដោយ ផ្លូវ ៩៥ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តព្រះវិហារ អនុវត្ត ការងារ បាន ប្រមាណ ៨០ ភាគរយ ហើយ ដោយ ស្ពាន ទី ១ មាន ប្រវែង ៤៥ ម៉ែត្រ ទទឹក ១២ ម៉ែត្រ ៥០។ ស្ពាន ទី ២ មាន ប្រវែង ១៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ៩ ស្ថិតនៅ ក្នុង ភូមិ ឃុំ ស្រុក ឆែប ខេត្ត ព្រះវិហារ ៕