About Me

header ads

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចរត់មិនរួចឃាត់ជាប់ម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ខែេឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ២៧៨កែងផ្លូវលេខ១១១​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​  ហេីយព្យាយាមជិះគេចខ្លួនត្រូវជនរងគ្រោះដេញតាមក្រោយរហូតទៅដល់ផ្លូវលេខ១៤៣កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់អូឡាំពិក​ ខណ្ឌបឹងកេងកងទេីបប្រជាពលរដ្ឋឃាត់ជាប់ម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះម៉ូតូម៉ាកវេវពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GA 7893 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១១១ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូស្មាស់មិនចាំស្លាកលេខមកពីក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកopoF5​ បានសម្រេចហេីយធ្វេីយាមជិះម៉ូតូរត់ភ្លាមនោះជនរងគ្រោះក៏បានស្រែកថាចោរដេញតាមក្រោយរហូតទៅដល់ផ្លូវព្រះសីហនុកែងផ្លូវ១៤៣ទេីបឃាត់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយកេីតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ដេីម្បីសួរនាំនិងស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត៕