About Me

header ads

ផ្សព្វផ្សាយអំពីគោលនយោយ នៃការអនុវត្តរបបសន្តិសុខសង្គមដល់ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន

ព្រះវិហារៈ បេឡាជាតិរបបសន្តិសុខសង្គម ហៅថា (ប ស ស)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តជាច្រើនដើម្បីអោយជ្រាបច្បាស់ពីគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម។

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខេត្តព្រះវិហារ ក្រោមវត្តមាន ឯឧ ម៉ុត ភិសិទ្នា អភិបាលរងតំណាង ឯឧ ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯឧ ម៉េង ហុង នាយករង តំណាងឯឧ អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយក ប ស ស និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរកាងារ មន្ទីរសុខាភិបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខា ប ស ស ខេត្ត តំណាងអាជ្ញាធរមូលដ្ឋានគ្រប់ស្រុក តំណាងនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងខេត្តព្រះវិហារ មន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយ ប ស ស ធនាគារអេស៊ីលីដា ធនាគាកាណាឌីយ៉ា និងធនាគារឯកទេសវីង នៅក្នងខេត្តទាំងអស់។

ឯឧ ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុកសង្គម បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃ នេះ ធ្វើឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមនិងវឌ្ឍនៈភាពរបស់ បសស បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃកាផ្ដល់ តាវកាលិកហានិភ័យ ការងាជូនកម្មករនិយោជិក ការផ្ដល់សេវារបស់មន្រ្តីសាខាខេត្តខ័ណ្ឌ ការផ្ដល់សេវារបស់មន្ទីពេទ្យចុះកិច្ចព្រមព្រៀងនិងធនាគាអេស៊ីលីដា បញ្ហាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករនិយោជិក កុំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងគ្រោះថ្នាក់ពេលកម្មករនិយោជិក ទៅនិងត្រឡប់មកពីធ្វើការ ក្នុងបច្ចុប្បន្ននេះ ប ស ស មានសាខានៅតាមបណ្ដារាជធានី/ខេត្តទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីការសារុបចំនួន១៣២១៦សហគ្រាស សមាជិកសារុបមាន១.៦៦៦០.៤៦៤នាក់(ដប់ប្រាំមួយលាន ហុកសិបប្រាំមួយម៉ឺន បួនរយហុកសិបបួននាក់)មន្ទីរពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្ដល់សេវាជួនសមាជិក បសស ចំនួន១៣៨២នាក់ផងដែរ។ក្នុងពិធីប្រជុំផ្សព្វផ្សាយនោះផងដែរ ឯឧ ម៉ុត ភិសិទ្ធនា អភិបាលរងខេត្ត បានសម្ដែងនូវការកោតសសើរចំពោះ បេឡាជាតិរបបសន្តិសុខសង្គម ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតី ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពបានទាន់ពេលវេលា។នេះក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៍ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេច តេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច ដែលធានាដល់ការរីកចម្រើនគ្រប់វិស័យ សម្រេចបាននៅកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមួយខ្ពស់ក្នុង១ឆ្នាំៗដែលធ្វើឲ្យកម្ពុជាបានជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសឯកទត្តកម្មផ្នែកកំណើនសេដ្ឋកិច្ចផងដែរ៕