About Me

header ads

ស្រ្តីម្នាក់ទំនងជាងងឹតមុខជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ស្រ្តីម្នាក់ទំនងជាងងឹតមុខជិះម៉ូតូដួលខ្លួនឯងនៅលេីស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនតាមរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៥ខែធ្នូឆ្នាំ២០១៩ នៅលេីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្ដយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូម៉ាក Suzuki Nex ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-8177 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុ ទំនងជាងងឹតមុខក៏បានរេចង្កូតទៅបុកនិងបង្កាន់ដៃស្ពានដួលបោកក្បាលផ្ទប់និងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ១ រងចាំសាច់ញាតិមកទទួលយកទៅវិញ ៕