About Me

header ads

បុរសម្នាក់ចងកសម្លាប់ខ្លួនបន្សល់ទុកបណ្ដាំថា ប៉ាលាកូនហើយគ្មានថ្ងៃវិលវិញឡើយ!

ភ្នំពេញ ៖បុរសចំណាស់ម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងបណ្ដាលឲ្យស្លាប់ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន៤នាក់ ហើយមុនពេលស្លាប់ក៏បានបន្សល់ទុកលិខិតបណ្ដាំផងដែរដែលមានពាក្យមួយឃ្លាថា«ប៉ាលាកូនហើយ គ្មានថ្ងៃវិលវិញឡើយ!»។សាកសពរបស់គាត់ត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នៅរោងចាស់មួយកន្លែងស្ថិតនៅក្នុងបរិវេណវត្ត ពូនភ្នំ ភូមិព្រៃពពេលថ្មី សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បុសរងគ្រោះឈ្មោះ គ្រីម ខេវ អាយុជាង៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន រស់នៅក្នុងភូមិកើតហេតុខាងលើ ។មានប្រពន្ធ ឈ្មោះហួត សុីណយ អាយុ៦០ឆ្នាំ និងមានកូនប្រុស២នាក់ស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ ។

ក្រុមគ្រួសារបានអះអាងថា មួយរយៈចុងក្រោយនេះគាត់មានសភាពរវើរវាយចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចតែម្នាក់ឯងនិងតែងតែផឹកស្រាស្រវឹងហើយមួរម៉ៅរាល់ថ្ងៃ។ដោយឡែកនៅវេលាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ គាត់បានជិះកង់១គ្រឿងចេញពីផ្ទះទៅយាមនៅក្រុមហ៊ុនមួយ ហើយខណៈនោះក្រុមគ្រួសារមិនបានគិតថាគាត់មានបំណងចង់សម្លាប់ខ្លួនបែបនេះទេ។ព្រោះមួយរយៈនេគាត់តែងផឹកស្រានិងនិយាយម្នាក់ឯងរាល់ថ្ងៃ និងតែងតែចេញទៅយាមពេលយប់បែបនេះរហូត ហើយពេលចេញទៅ មានស្ពាយសាក់កាដូរ១ផងដែរ។ លុះដល់វេលាព្រឹកឡើងស្រាប់តែសិស្សសាលាបឋមសិក្សាពូនភ្នំប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមរួមជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានចុះទៅកាន់ទីនោះនិងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យតាមជំនាញ៕