About Me

header ads

ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើ រវៀងឃាត់ខ្លួន មនុស្ស ចំនួនបីនាក់ ពីបទរុករានដីព្រៃ របស់រដ្ឋយក ធ្វើ កម្មសិទ្ធិ

(ព្រះវិហារ ) លោក  ស៊ុម  សុ វុត្ថា  នាយផ្នែក រដ្ឋបាល ព្រៃឈើរ វៀង បានឱ្យដឹង នៅ ថ្ងៃទី ២៥ ខែធ្នូ  ឆ្នាំ ២០១៩ នេះ ថា មន្ត្រី ផ្នែក និង សង្កាត់រដ្ឋបាល ព្រៃឈើរ វៀង សហការ ជាមួយ អាជ្ញាធរ  ភូមិ ឃុំ  និង គណកម្មការ សហគម ន៍ ព្រៃឈើ សំ ព្រាង  បាន ចុះ ល្បាត ព្រៃ សហគមន៍ សំ ព្រាង ដែលមានការលួចកាប់រុករានយកដី។

លោក  ស៊ុម  សុ វុត្ថា  បាន បញ្ជាក់បន្ថែមថា ពេលនោះ យើង បាន ជួបប្រទះ ដីព្រៃ កាប់ រុករាន ជាច្រើន កន្លែង ។ តែ យើង បាន ចុះ កំណត់ និយាម ការ ដីព្រៃ រង ការកាប់ រុករាន ហ៊ុព័ទ្ធ ធ្វើជា កម្មសិទ្ធិ  មានចំនួន៣ កន្លែង ។ កន្លែងទី១. រុករានដោយឈ្មោះ ឆេង សុ ផា ភេទ ប្រុស នៅ ភូមិ ស្លែង ទោល ឃុំ រៀបរយ ស្រុក រវៀង ខេត្តព្រះវិហារ ( កាប់ ថ្មី ) ។ កន្លែងទី២. ឈ្មោះ ឆុ យ  ភេទ ប្រុស នៅ ភូមិ ស្លែង ទោល ឃុំ រៀបរយ ស្រុក រវៀង ។

៣. ឈ្មោះ ជា  សុខុន  ភេទ ប្រុស នៅ ភូមិ កោះ លួង ឃុំ រស្មី ស្រុករ វៀង ខេត្តព្រះវិហារ ។ ចំពោះ ជនល្មើសអ្នក ទាំង ៣ រូបនេះ ក្រុមការងារ បានហៅមកធ្វើការបញ្ឈប់ការរុករាននឹង ធ្វើសកម្មភាព និងបានធ្វើកិច្ចសន្យាប្រគល់ដីរុករាននោះឲ្យសមត្ថកិច្ចវិញ តែពេលនេះមានការលើកលែង តែបើមានពេលក្រោយៗទៀតច្បាប់មិនលើកលែងជាដាច់ខាត៕