About Me

header ads

កំពុងជួសជុលម៉ូតូសុខៗត្រូវរថយន្តដឹកទឹកកកបុកកិនពីលើស្លាប់យ៉ាអាណោចអាធ័ម

ភ្នំពេញ:បុរសម្នាក់កំពុងជួសជុលម៉ូតូសុខៗត្រូវរថយន្តកដឹកទឹកកកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែករថយន្តបង្កបើកគេចខ្លួនបាត់
ហេតុនេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី ២៤ខែធ្នូឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ជិតផ្លូវរទេះភ្លើង ក្នុងភូមិចែងមែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៉ែន ស្រស់   ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពពត៍មានបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល 1N-6141ធ្វើដំណើតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូជនរងគ្រោះបានខូចហើយ
ជនរងគ្រោះក៏បានបណ្ដើរម៉ូតូអែបខាងដើម្បីជួសជុលម៉ូតូក៏មានរថយន្តទឹកកកមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរយ៉ាងលឿនស្របទិសគ្នាក៏រេចង្កូតជ្រុលទៅបុកជនរងគ្រោះពីក្រោយពេញទំហឹងរួចកិនពីលើស្លាប់យ៉ាងអាណោចអាធ័មនឹងកន្លែងកើតហេតុចំណែករថយន្តបង្កគេចបាត់ស្រមោល

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕