About Me

header ads

បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន២១កញ្ជប់ទៅតុលាការនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែងនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនបានរួមនិងវត្ថុតាងថ្នាំញៀនចំនួន២១មួយញ្ជប់ បញ្ជូនទៅតុលារចាត់បន្តនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។ ករណីឃាត់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។ មន្ត្រីនៃអធិការក្រុងស្ទឹងត្រែងបានអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះពុតសារ៉ាវុទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែក សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
មន្ត្រីដដែលបន្តថាក្រោយការឃាត់ខ្លួនកម្លាំងដកហូតបានគ្រឿងញៀនម្សៅក្រាមពណ៍សថាមានចំនួន២១កញ្ជប់មានទំងន់សុទ្ធ២.៦០ក្រាមនិងវត្ថុតាងជាសម្ភារៈជក់ថ្នាំញៀនមួយចំនួន។ ហើយនៅព្រឹកថ្ងៃ២៣ ខែធ្នូនេះ កម្លាំងសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរូមនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់។